ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជួប សំណេះសំណាល ជាមួយសិក្ខាកាមនគរបាលនារី វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព យេនឌ័រ លើកទី៤
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខបានជួប សំណេះសំណាល ជាមួយ សិក្ខាកាម នគរបាលនារីចំនួន២៨ នាក់ មក ពីនាយកដ្ឋានចំណុះ ផែនសន្តិសុខ ដែលដែលរួមវគ្គបណ្តុះបណ្តាល ស្តី ពី “ការពង្រឹងសមត្ថភាព យេនឌ័ រ” លើកទី៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ។
ក្នុងឱកាសជួបសំណេះសំណាលនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានមានប្រសាសន៍ណែនាំក៏ដូចជា ចង្អុលបង្ហាញដល់សិក្ខាកាមទាំងអស់ឲ្យខិតខំប្រឹងប្រែងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាម ដើម្បីទទួលយកចំណេះដឹងនិង បទពិសោធន៍ ថ្មីៗទៅបង្កើនសមត្ថភាព ក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃ។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិជានិច្ចកាល តែងតែបានគិតគូរអំពីការផ្តល់ការបណ្តុះបណ្តាល ចំណេះដឹងក៏ដូចជាជំនាញដល់នគរបាលនារី ដើម្បីមានសមត្ថភាព ចូលរួមដឹកនាំអង្គភាពជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិបានដំឡើងឋានៈ និងឋានន្តរសក្តិដល់នគរបាលនារីជា បន្តបន្ទាប់ផងដែរ។
សូមជម្រាបជូនថាវគ្គបណ្តុះបណ្តាលនេះជាវគ្គលើកទី៤ ដែលធ្វើឡើងរយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយវគ្គនេះនឹងបន្តរៀបចំចំនួន ០៤ វគ្គបន្តទៀតដល់មន្ត្រីនគរបាលនារីទាំងអស់ នៃផែនសន្តិសុខតាម ផែនការ ដែលបានដាក់ចេញក្នុងឆ្នាំ២០២០ ៕
ប្រភព៖នគរបាលជាតិ




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


