ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យជំរុញការដាំដុះបន្លែ របស់ប្រជាកសិករក្នុងស្រុកអូររាំងឪ ក្នុងបរិបទកូវីដ១៩
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យការដាំដុះ ការប្រមូលផលបន្លែ និងសួរសុខទុក្ខ បងប្អូនប្រជាកសិករដែលកំពុងដាំដុះបន្លែនៅក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។
នាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានចុះជួបជាមួយបងស្រី ងន់ ស្រីហ៊ា ដែលរស់នៅក្នុងភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ បានដាំជីរណាលើផ្ទៃដី ៣.០០០ម៉ែត្រការ៉េ ពីដើមខែឧសភា ហើយប្រមូលផលបាន១.៥០០គ.ក្រមកហើយ អាចប្រមូលផលបានពី ៦០គ.ក្រ ទៅ ៨០គ.ក្រក្នុងមួយថ្ងៃ ហើយលក់បោះដុំបានតម្លៃ១ ៨០០រៀល/គ.ក្រ ទៅឲ្យឈ្នួញមកពីក្រុងសួង និងក្នុងស្រុកអូររាំងឪ។ ជីរណា អាចប្រមូលផលពេញមួយឆ្នាំតែម្តង តាមរយៈការដករំលោះដើម។

បន្ទប់មកឯកឧត្តម អភិបាលខេត្ត បានបន្តជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ១២គ្រួសារ ដែលបានប្រកបមុខរបរដាំបន្លែលើផ្ទៃដីសរុប ១ហិកតា ៣០អារ មានដំណាំដូចជា ស្ពៃតឿ ស្ពៃក្រញ៉ាញ់ សាលាដ ស្លឹកខ្ទឹម ដែលដាំដុះពេញមួយឆ្នាំ ស្ថិតនៅភូមិចង្វារ ឃុំគងជ័យ ស្រុកអូររាំងឪ។


មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាកសិករទាំង១៣គ្រួសារ នាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានពាំនាំការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែបារម្ភពីសុខភាពរបស់បងប្អូន ជាពិសេសក្នុងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ និងបានសំណូមពរឲ្យមានការប្រុងប្រយ័ត្នជានិច្ច ដោយចូលរួមអនុវត្ត ឲ្យបានតាមវិធានសុខាភិបាល ៣ការពារ ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ រក្សាគម្លាត និង ៣កុំ ៣ការពារ ។

ក្នុងវិបត្តិកូវីដ១៩នេះ រាជរដ្ឋាភិបាល បានចាត់ទុកកសិកម្មជាវិស័យអាទិភាព ក្នុងការរក្សាចំណូលគ្រួសារកសិករ និងរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ។ ដូច្នេះការដាំដុះបន្លែរបស់បងប្អូន មិនត្រឹមតែបានជាប្រភពចំណូលគ្រួសារប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកជាធាតុផ្សំ នៃស្បៀងក្នុងរបបអាហាររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បាននាំយកអំណោយជាម៉ូទ័របូមទឹកចំនួន ១៣គ្រឿង ជូនដល់កសិករ ១៣គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានម៉ូទ័របូមទឹកចំនួន ១គ្រឿង សារុង ១ និងថវិកាមួយចំនួន សម្រាប់បូមទឹកស្រោចស្រពបន្លែ ជាមួយតម្លៃអគ្គិសនីទាប ព្រមទាំងទទួលយកសំណូមពរ ដាក់បង្គោលបន្ថែម៣ដើម និងដីក្រហម ១០ឡានផងដែរ៕
អត្ថបទ៖ ហុង ម៉េងហៀ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



