ព័ត៌មានជាតិ
អាជីវករផ្សារសាមគ្គីក្រុងក្រចេះ២៧នាក់វិជ្ជមានកូវីដ-១៩
លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចម្រុះខេត្ត និងក្រុមគ្រូពេទ្យចុះរៀបចំដាក់ទីតាំងនៅមុខផ្សារសាមគ្គីក្រុងក្រចេះ ប្រមូលអាជីវករលក់ដូរក្នុងផ្សារទាំងអស់មកទទួលការយកសំណាក ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីអស់មានការមន្ទិលសង្ស័យនិងដើម្បីសុខសុវត្ថិភាព សុខភាព និងដើម្បីកាត់ផ្ដាច់ចរន្តនៃការចម្លងមេរោគកូវីដ-១៩ ពីម្នាក់ទៅម្នាក់ ទៅលើបងប្អូនអាជីវករលក់ដូរក្នុងផ្សារសាមគ្គីក្រុងក្រចេះ។

លោក វ៉ា ថន បានមានប្រសាសន៍ថា «ដើម្បីបញ្ចៀសពីការសង្ស័យក្នុងនោះក្រែងមានបងប្អូនណាមានផ្ទុកនូវវីរុសកូវីដ-១៩ បើទោះបីជាបានការចាក់វ៉ាក់សាំងការពារបង្ការ ហើយក៏ដោយប្រសិនបើសុខភាពរបស់យើងខ្សោយវានឹងអាចឆ្លងបាន អញ្ចឹងហើយបានជាមានការរៀបចំយកសំណាកធ្វើតេស្ត ជូនបងប្អូនដោយមិនគិតថ្លៃ»។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការចុះមកយកសំណាកធ្វើតេស្តទៅលើបងប្អូនអាជីវករផ្សារសាមគ្គីក្រុងក្រចេះ នាពេលនេះ គឺមិនតម្រូវឲ្យមានការបិទផ្សារនោះទេ ព្រោះថាការបិទផ្សារម្ដងវាមានផលប៉ះពាល់ ខាតបង់ពេលវេលាប្រាក់កាក់ របស់បងប្អូនអាជីវករ និងមានផលលំបាកដល់បងប្អូនដទៃទៀត ដែលត្រូវមកទិញអាហារហូបចុក។

លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូន រស់នៅតាមផ្ទះជុំវិញផ្សារសាមគ្គីក្រុងក្រចេះ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ អោយគ្រប់គ្នា ដើម្បីឲ្យអស់មានការមន្ទិលសង្ស័យ ដើម្បីសុខសុវត្ថិភាព សុខភាព ព្រោះថាការធ្វើតេស្តនេះមិនមានការឈឺចាប់ទេ សូមកុំខ្លាចសូម្បីតែកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័នក៏គេធ្វើតេស្តរកមេរោគកូវីដ-១៩ ជាប្រចាំផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា« កាលណាទៅយើងបានធ្វើតេស្តទាំងអស់គ្នាហើយ យើងនឹងអស់មានការមន្ទិលសង្ស័យពីព្រោះបើយើងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ភ្លាម យើងនឹងបញ្ជូនទៅព្យាបាលដោយមិនត្រូវទុកឱ្យជ្រុលនោះទេកាលណាបើយើងទុកវាជ្រុលដោយមិនបានធ្វើតេស្តនោះ វាអាចនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចបាត់បង់អាយុជីវិត»។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង២ និង២០ នាទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១បានរកឃើញអាជីវករមានវិជ្ជមានសរុបចំនួន ២៧នាក់ ស្រី១៥នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន