ព័ត៌មានជាតិ
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងចូលរួមកម្មវិធីផ្សាយផ្ទាល់ លើទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី MPWT LIVE SHOW ក្នុងប្រធានបទ «សមិទ្ធផលហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០ ១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្ត រហូតដល់ឆ្នាំ២០២៣»។
ក្នុងនោះប្រសិនបើប្រជាពលរដ្ឋ មានសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើ អាចធ្វើការសួរសំណួរ ដោយទម្លាក់ចូលក្នុងខមិន(comment) ក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់នេះ។ កម្មវិធីផ្សាយផ្ទាល់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាមម៉ោង៩ និង០០ព្រឹកតទៅ។
សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេ អូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនោះ បានលើកឡើងអំពីការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW ដោយលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីនេះ គឺជាការចែករំលែកព័ត៌មាន ទៅក្នុងសង្គម ជាកម្មវិធីដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធសួរសំណួរ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឲ្យពួកគាត់បានចូលរួមជា មតិយោបល់ ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធ របស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការ ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។
យោងតាមតារាងកាលវិភាគ សម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួនប្រាំលើប្រធានបទដូចជា៖ ទី១. សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣ ទី២. ការងារលេខពិសេសផ្ទាល់ខ្លួន ទី៣. ការងារសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ទី៤. ការងារបច្ចេកទេសផ្លូវថ្នល់ និង៥. ការងារវិស័យដឹកជញ្ជូនផ្លូវគោក៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


