ស្ថាប័នសិទ្ធិមនុស្សកម្ពុជា និង OHCHR នឹងធ្វើការជាមួយសង្គមស៊ីវិលជាតិ-អន្តរជាតិផ្សេងទៀត បើទោះបីជាក្រុម៦០មិនចូលរួម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ថាប័នសិទ្ធិមនុស្សកម្ពុជា និង OHCHR នឹងធ្វើការជាមួយសង្គមស៊ីវិលជាតិ-អន្តរជាតិផ្សេងទៀត បើទោះបីជាក្រុម៦០មិនចូលរួម

បានផុស

នៅ

ដើម្បីឲ្យដំណើរការកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងដំបូង នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការសិទ្ធិមនុស្សជាតិប្រព្រឹត្តិទៅដោយរលូន និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គណៈកម្មាធិការសទ្ធាមនុស្សកម្ពុជាបានស្នើឲ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) ជួយសម្របសម្រួលជាមួយក្រុមអង្គការសង្គមស៊ីវិល (ចំនួន៦០ ដែលបានចេញសេចក្តីថ្លែងការណ៍) ដើម្បីចូលរួមនៅក្នុងកិច្ចពិភាក្សា ប៉ុន្តែត្រូវបានបដិសេធ នេះបើតាមការបញ្ជាក់របស់លោក ជិន ម៉ាលីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសទ្ធាមនុស្សកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីយ៉ាងដូច្នេះថា “គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) ដើម្បីឲ្យជួយសម្របសម្រួលជាមួយសង្គមស៊ីវិលនៅកម្ពុជា អញ្ជើញគាត់ឲ្យចូលរួមនៅក្នុងកិច្ចពិភាក្សា ពិគ្រោះយោបល់សេចក្តីព្រាងដំបូង នៃច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ…ហើយខាងឧត្តមស្នងការបានជូនដំណឹងមកមកវិញហើយថា គាត់បានសម្របសម្រួលជាមួយអង្គការសង្គមស៊ីវិលទាំងនោះហើយ ប៉ុន្តែខាងអង្គការសង្គមស៊ីវិលនោះមិនចូលរួមទេ”។

បើតាមលោក ជិន ម៉ាលីន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយដៃគូ គឺឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) នៅតែបន្តកិច្ចពិភាក្សាពិគ្រោះយោបល់នេះបន្តទៀត បើទោះបីជាអង្គការសង្គមស៊ីវិលទាំងប៉ុន្មាននោះមិនចូលរួមក៏ដោយ ហើយយើងបានបើកឲ្យមានការចូលរួមពីសាធារណជនតាមរយៈ Chanel Telegram និងអញ្ជើញអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដែលមិនមានរបៀបវារៈនយោបាយ ហើយចង់ចូលរួម នឹងអញ្ជើញពួកគាត់ឲ្យចូលរួម ដើម្បីពិគ្រោះយោបល់នេះបន្តទៅទៀត។

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនោះបានបញ្ជាក់ទៀតថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងសហការគ្នា រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ និងអន្តរជាតិ តាមប្រព័ន្ធអនឡាញ ដែលមានការចូលរួមពីអង្គទូត និងបណ្ដាអង្គការជាតិ និងអន្តរជាតិនានា ដែលមានបំណងចង់ចូលរួមពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ដូច្នេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងសហការគ្នារៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ទាំងអង្គការថ្នាក់តំបន់ អង្គការអន្តរជាតិ រួមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ដើម្បីចូលរួមពិគ្រោះយោបល់នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ (ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១) លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចជំនួបពិភាក្សាជាមួយលោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) ស្តីពីការដាក់ដំណើរការកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា តាមប្រព័ន្ធវីដេអូ។

ក្នុងកិច្ចជំនួបពិភាក្សានោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅតែបន្តបើកចំហជាសាធារណៈសម្រាប់ទទួលយកនូវការផ្តល់យោបល់ ក៏ដូចជាធាតុចូលនានា ពីសាធារណជនពីគ្រប់មជ្ឈដ្ឋាន តាមរយៈទំព័រហ្វេកប៊ុក (Cambodian Human Rights Committee) និងក្រុមតេឡេក្រាម https://t.me/comment_on_NHRC_Law របស់ខ្លួន ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR-Cambodia គ្រោងនឹងរៀបចំឱ្យមានសិក្ខាសាលា ឬសន្និសីទថ្នាក់តំបន់ និងអន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូផងដែរ ជាមួយស្ថាប័នសិទ្ធិមនុស្សរបស់បណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីពិគ្រោះយោបល់ និងទទួលបានធាតុចូលលើសេចក្តីព្រាងច្បាប់ខាងលើ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​៣នាក់​ ដកហូត​បាន​កាំភ្លើង​ខ្លី​មួយ​ដើម​ នៅ​ខណ្ឌច្បារអំពៅ​

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ថៃ មានសិទ្ធចូល អាល្លឺម៉ង់ លុះត្រាបំពេញលក្ខខណ្ឌនេះ ក្រោយដកចេញពីបញ្ជីប្រទេស មានហានិភ័យ

ព័ត៌មានជាតិ១១ នាទី មុន

តារាបាល់ទាត់ និងអ្នកសិល្បៈល្បីៗ​របស់កម្ពុជា គាំទ្រ​​ See You Soon​ព្រឹត្តិការណ៍​​ជើង​ឯក​​ពិភព​លោក​​ ​M3 World Championship ​​យ៉ាងគគ្រឹកគគ្រេង​

ព័ត៌មានជាតិ២៧ នាទី មុន

ក្រសួង​ប្រកាស​លទ្ធផល​ចុះពិនិត្យ​ទីតាំង​ទន្ទ្រាន​ដីព្រៃលិច​ទឹក​ ក្នុង​ខេត្ត​ពោធិ៍សាត់​

ព័ត៌មានជាតិ៥១ នាទី មុន

រង្វង់មូលស្រអែមស្ថាបនារចនាបថតាមប្រាសាទព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services