ព័ត៌មានជាតិ
ដេញធាក់ក្រុមចោរលួចម៉ូតូយកបានមកវិញ ក្រោយឃើញតាមកាមេរ៉ាសុវត្ថិភាព
ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា៤នាក់ត្រូវបានក្រុមគ្រួសារម្ចាស់ម៉ូតូជិះដើររកក្រោយពីឃើញយ៉ាងច្បាស់ពីសកម្មភាពលួចកាច់សោកយកម៉ូតូរបស់ខ្លួនតាមកាម៉ារ៉ាសុវត្ថិភាពហើយក៏ក្រុមជនសង្ស័យកំពុងជិះគេចខ្លួនក៏បើកតាមដេញតាមធាក់ឲ្យដួលចាប់បានជនសង្ស័យម្នាក់ដកហូតម៉ូតូបានមកវិញនិងបក្ខពួកផ្សេងទៀតរត់គេចបាត់អស់។
ហេតុការណ៍កើតឡើងកាលវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ចំណុចមុខក្រុមហ៊ុនវីរះប៊ុនថាំ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ លី រុន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ម៉េង ឡាថៃ ភេទស្រី អាយុ២៥ឆ្នាំ មុខរបបុគ្គលិកក្រុមហ៊ុនវីរះប៊ុនថាំ។
នារីរងគ្រោះបានឲ្យដឹងថា ម៉ូតូរបស់គាត់ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ សៀមរាប មិនចាំលេខគាត់ចតនៅមុខក្រុមហ៊ុនជាមួយម៉ូតូគេជាច្រើនគ្រឿងទៀត។ លុះដល់ពេលចប់ម៉ោងធ្វើការបុគ្គលិកក្រុមហ៊ុនបានយកម៉ូតូជាច្រើនគ្រឿងចូលក្រុមហ៊ុនវិញ នៅសល់ម៉ូតូរបស់ខ្លួនមួយគ្រឿងមិនបានយកចូលទៅដាក់នៅខាងមុខក្រុមហ៊ុន ។ ស្រាប់តែប្រជាពរដ្ឋប្រាប់ថា មានមនុស្សប្រុស៤នាក់ យកម៉ូតូជិះចេញទៅបាត់ហើយភ្លាមៗនោះគាត់ និងបុគ្គលិកក្រុមហ៊ុនបានឆែកកាមរ៉ាសុវត្តិភាពឃើញជនសង្ស័យមានគ្នា៤នាក់កាច់ ក ម៉ូតូរបស់ខ្លួនជិះចេញដូចប្រជាពលរដ្ឋប្រាប់មែន ។

ប្រភពបន្តទៀតថា ពេលនោះគាត់និងបងប្អូនបានជិះម៉ូតូដើររកកន្លែងបញ្ចាំស្រាប់តែប្រទះឃើញម៉ូតូរបស់គាត់ នៅតាមបណ្ដោយផ្លូវ២៧១ចំណុចសាលាបឋមសិក្សាអនុវត្ត រាជធានី ក្នុងសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក ឃើញជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងកំពុងតែជិះនិងមានមួយគ្រឿងទៀតជាម៉ូតូជនសង្ស័យហើយគាត់និងបងប្អូនមានការសង្ស័យថាម៉ូតូរបស់គាត់ឃើញជនសង្ស័យកំពុងតែជិះម៉ូតូស្កុបពី ពណ៌ដូចគ្នា តែស្លាកលេខ មិនមែនភ្នំពេញទេ ស្លាកលេខម៉ូតូរបស់គាត់ សៀមរាបដោយគាត់ចំណាំម៉ូតូបិទនៅកាត់តាប៊ូខាងមុខឡូហ្គោវីរះប៊ុនថាំគាត់ច្បាស់ថាម៉ូតូរបស់គាត់បានជិះម៉ូតូមកជិតរួចធាក់ឲ្យដួលហើយស្រែកចោរៗបានប្រជាពរដ្ឋជួយពទ្ធ័ចាប់បានម្នាក់វាយឡើងបែកក្បាលនិងបក្ខពួក៣រនាក់ទៀតជិះរត់បាត់។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌទួលគោកចុះមកចំណុចកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចខណ្ឌដូនពេញឲ្យមកយកបន្ត។
អត្ថបទ ៖ រស្មី



-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


