Connect with us

ព័ត៌មានជាតិ

កូនស្រីដើរពីក្រោយ ម្តាយអត់ដឹង​លង់ទឹកស្លាប់​

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ កុមារី​ម្នាក់​បានដើរតាមម្តាយពីក្រោយ ពេលម្តាយដើរទៅលេងផ្ទះអ្នកជិតខាងអត់ដឹងស្រាប់តែកូនចុះលេងទឹកប្រឡាយបណ្តាយឲ្យលង់ស្លាប់។ រឿងរ៉ាងនេះកើតឡើង នៅវេលាម៉ោង៥ល្ងាចថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ ២០២១ នៅភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឡោច ញ៉ាញ់ ភេទស្រីអាយុ ៣ឆ្នាំ រស់នៅភូមិ បឹងសុក្រំ ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ម្តាយអត់ដឹងថាកូនស្រីបានដើរតាមពីក្រោយ ពេល​ដើរទៅលេងផ្ទះអ្នកជិតខាងមួយសន្ទុះ ទើបនឹកឃើញកូន ហើយមិនបានចាប់អារម្មណ៍ថាកូនចុះលេងទឹកប្រឡាយនោះទេ ពេលត្រឡប់មករកកូនវិញក៏ប្រទះឃើញកូនលង់ទឹកប្រឡាយស្លាប់នៅចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ។

នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា ឪពុកកុមារីរងគ្រោះឈ្មោះសេង ឡោច អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ ហេង ចន្ធី អាយុ២៤ឆ្នាំ ហើយ​កុមារីរងគ្រោះជាកូនទី២។ សពត្រូវបានឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ទាំងក្តីអាឡោះអាល័យជាទីបំផុត៕

អត្ថបទ៖​ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម