ព័ត៌មានជាតិ
ប្រហែលខូចចិត្តរឿងស្នេហា នារីម្នាក់មកលោតទឹកទាំងយប់ ដោយបន្សល់ទុករូបថតមួយសន្លឹក
រូបថត១សន្លឹកដែលថតជាមួយសង្សាររួមជាមួយស្បែងជើង១គូ និងអាវដេកយប់១ បានបន្សល់ទុកនៅលើស្ពានជ្រោយចង្វារ ក្រោយពីមាននារីរូបស្រស់ស្អាតម្នាក់ប្រហែលជាកើតទុករឿងស្នេហាហើយមើលទៅ បានជាសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន តែត្រូវគេជួយទាន់ពេលវេលា។ ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលា៣ទៀបភ្លឺថ្ងៃ២៨ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារខាងត្បូង។

ប្រភពព័ត៌មានប្រជាពលរដ្ឋអ្នកដំណើរដែលបានឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេ គឺឃើញនារីស្រស់ស្អាតម្នាក់ ដើរពាក់អាវឈុតរាត្រីយំមិនដើរទឹកភ្នែកបណ្ដើរឡើងលើស្ពានជ្រោយចង្វារលុះដល់ពាក់កណ្ដាលស្ពាននារីរូបនោះ ក៏បានឈរមួយសន្ទុះក៏ស្រាប់តែលោតទឹកសម្លាប់ខ្លួន តែត្រូវបានអ្នករត់កង់បីឥណ្ឌា ជួយទាន់ពេល។
ដើមហេតុដោយសារស្ដ្រីរូបនោះបានឈ្លោះគ្នាជាមួយសង្សារ ហើយក៏បានទៅផឹកស្រាឲ្យស្រវឹងបម្រុងទៅលោតទឹកសម្លាប់ខ្លួន តែសំណាងល្អត្រូវបានអ្នករត់កង់បីឥណ្ឌា(PASS APP) មកជួយទាន់ ដោយសារស្រវឹងស្រាពេកស្ដ្រីរូបនោះ មិនបានយករូបថតស្បែងជើង និងអាវដេកយប់ ដោយធ្វើឲ្យមានការយល់ច្រឡំថានាងបានលោតទឹកសម្លាប់ខ្លួន តែតាមពិតមានគេជួយនាងរួចជូនទៅផ្ទះរួចទៅហើយ គ្រាន់តែនារីរូបនោះភ្លេចយកអីវ៉ាន់ទៅតែប៉ុណ្ណោះ៕

អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


