ព័ត៌មានជាតិ
ខ្សែជីវិតអតីតតារាស្រីល្បី ២ រូបមានវាសនាប្រហែលគ្នា ក្រោយបាត់មុខពីសិល្បៈរាប់ឆ្នាំ
ពេលរម្លឹកដល់ឈ្មោះអតីតតារាស្រីល្បី ២ រូបរបស់ខ្មែរ គឺតារាចម្រៀងអ្នកនាង អ៊ុំ គន្ធា និង តារាកំប្លែងនាង ឃ្មឹប មហាជន និងអ្នកគាំទ្រ ពិតជាស្គាល់ច្បាស់នូវកេរ្តិ៍ឈ្មោះល្បីល្បាញអ្នកទាំងពីរនាពេលកន្លងមក។

គេចាំបានថា អ្នកនាង អ៊ុំ គន្ធា និង អ្នកនាង ឃ្មឹប គឺជាអតីតតារាស្រីដែលធ្លាប់ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព កាលពីអំឡុងជិត ១០ ឆ្នាំមុន។ ប៉ុន្តែក្រោយសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើវិថីសិល្បៈមួយសន្ទុះមក ក៏ស្រាប់តែបាត់វត្តមានរបស់ពួកគេដូចគ្នា។

យ៉ាងណាមិញ សម្រាប់ខ្សែជីវិតរបស់អតីតតារាល្បីស្រីទាំង ២ រូបក្រោយបាត់មុខពីសិល្បៈរាប់ឆ្នាំ ពេលត្រឡប់មកវិញពេលនេះបានធ្វើឲ្យមហាជនស្លុតចិត្តគ្រប់គ្នា។

ជាមួយនោះ ដោយទី ១-អតីតតារាចម្រៀង អ្នកនាង អ៊ុំ គន្ធា ត្រូវបានឃ្លាតចាកពីសិល្បៈមានរយៈពេលជាង ១០ ឆ្នាំមកហើយ បន្ទាប់ពីគាត់បានធ្លាក់ខ្លួនឈឺដុនដាបនូវជំងឺសង្គមប្រមាណរាប់ឆ្នាំមកនោះ។ ហេតុផលនេះហើយ ទើបធ្វើឲ្យនាងបោះបង់សិល្បៈមកសម្ងំរស់នៅលាក់ខ្លួនយ៉ាងកម្សត់ដោយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទាំងពីរនាក់។

ខ្សែជីវិតរបស់ អ៊ុំ គន្ធា បច្ចុប្បន្នធ្លាក់ខ្លួនដើរបេះត្រកួន រាវក្តាម ខ្យង ដើម្បីចិញ្ចឹមក្រពះ។ ទោះបីជាមានគេមើលងាយ ឬសើចចំអកយ៉ាងណា ក៏អ្នកនាងមិនខឹងសម្បានឹងគេដែរ ដោយនាងគិតថា ជីវិតគឺជាការតស៊ូ តស៊ូរហូតដង្ហើមចុងក្រោយ។ សព្វថ្ងៃនេះ អ្នកនាង អ៊ុំ គន្ធា ប្រើជីវិតរស់នៅយ៉ាងលំបាកជាមួយម្តាយ និងកូនពីរនាក់គួរឲ្យអាណិតផងដែរ។

ទី ២-ខ្សែជីវិតអតីតតារាកំប្លែង អ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប ត្រូវបានគេដឹងថា បន្ទាប់ពីបានរសាត់ឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំ ក្រោយផ្តាច់ស្នេហ៍ជាមួយអតីតស្វាមី នាយ ហុង ដា នោះឃើញថា ជីវិតរបស់នាងហាក់ជួបការលំបាកខ្លាំង។

អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍លើខ្សែជីវិតយ៉ាងកម្សត់របស់ ឃ្មឹប ទៀតនោះ គឺក្រោយពេលលេចវត្តមានជាថ្មី នាងមិនត្រឹមតែធ្លាក់ខ្លួនលំបាក និងបាក់រូបសម្ផស្សនោះទេ ថែមទាំងមានរឿងរ៉ាវជាច្រើនត្រូវបានកើតឡើងចំពោះនាងជាបន្តបន្ទាប់។ ហេតុផលនេះហើយ ទើបកន្លងមក ឃ្មឹប ប៉ងលោតសម្លាប់ខ្លួនម្តងរួចមកហើយ។
ដោយឡែកថ្មីៗនេះ ក៏កើតមានរឿងភ្ញាក់ផ្អើលទៀតថា ឃ្មឹប បានមកបម្រើការងារជាសន្តិសុខបន្ទាប់ពីផ្តាច់គ្រឿងញៀន ប៉ុន្តែអ្វីដែលគេអាណិតទៀតនោះ អ្នកនាង ឃ្មឹប មិនត្រូវបានក្រុមហ៊ុនសន្តិសុខបើកប្រាក់ខែឲ្យទេ។

ទាក់ទងបញ្ហានេះដែរ អ្នកនាង ឃ្មឹប បានប្រាប់សារព័ត៌មានកម្ពុជាថ្មីឲ្យដឹងថា បន្ទាប់ពីកើតមានបញ្ហានេះឡើង នាង និងក្រុមហ៊ុន បានសម្រុះសម្រួលគ្នារួចហើយ។ ក្រុមហ៊ុន ទូទាត់លុយឲ្យនាងបានចំនួន ១៣២ ដុល្លារ តែលុយនេះត្រូវសងទៅក្រុមហ៊ុនវិញអស់ហើយ។

នាង ឃ្មឹប បញ្ជាក់ដែរថា នាងឥឡូវនេះ កំពុងជួបការលំបាកខ្លាំង ដោយគ្មានការងារធ្វើ និងកន្លែងស្នាក់នៅឡើយ។

សូមជម្រាបថា ដំណឹងនេះបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្របង្ហាញក្តីអាណិតគ្រប់គ្នា ខណៈគេដឹងថា បន្ទាប់ពីរសាត់ឃ្លាតឆ្ងាយសិល្បៈមួយស្ទុះធំ គឺជីវិតនាង ឃ្មឹប និង អ៊ុំ គន្ធា មិនខុសគ្នាប៉ុន្មានទេ ពោលគឺកាន់តែជួបការលំបាក និងធ្លាក់ចុះដុនដាបទៅៗ ស្ទើរមិននឹកស្មានដល់ទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


