ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយមន្ត្រីសុខាភិបាល ធ្វើតេស្ដរកវីរុសកូវីដ១៩លើកទី២នៅក្នុងសហគមន៍អណ្តូង
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីធ្វើតេស្ដរកវីរុសកូវីដ១៩ ជាលើកទី២ ទៅលើប្រជាពលរដ្ឋជាង២០០០នាក់ បន្ទាប់ពីធ្វើតេស្ដលើកទី១ មានអ្នកមានវិជ្ជមានមេរោគបំប្លែងខ្លួនថ្មី Delta ស្ថិតក្នុងកន្លែងបិទខ្ទប់បណ្តោះអាសន្ននៅក្នុងសហគមន៍អណ្ដូង៤-៦ និងសហគមន៍អណ្ដូង ៣-៥ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានប្រាប់ឲ្យដឹងថា ដោយមានកិច្ចសហការល្អពីមន្ត្រីសុខាភិបាល និងកម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ពេលនេះមន្ត្រីសុខាភិបាល (ទ័ពអាស) បាននឹងកំពុងធ្វើតេស្ដរកវីរូសកូវីដ១៩ ជាលើកទី២ ចំពោះប្រជាពលរដ្ឋជាង២០០០នាក់ បន្ទាប់ពីធ្វើតេស្ដលើកទី១ បានរកឃើញក្នុងចំណោមប្រជាពលរដ្ឋទាំងនេះ អ្នកមានវិជ្ជមានកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta នៅក្នុងសហគមន៍អណ្ដូង៤-៦ និងសហគមន៍អណ្ដូង ៣-៥។

លោក បញ្ជាក់ថា នៅក្នុងប្រតិបត្តិការរកវីរុសកូវីដ១៩ ក្នុងសហគមន៍អណ្ដូងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះត្រូវបានបញ្ចប់ និងសរុបប្រជាពលរដ្ឋដែលបានធ្វើតេស្ដ ជាក់ស្ដែង មានចំនួន២០៧១នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានចំនួន៤៨នាក់។

លោកអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋសហគមន៍អណ្ដូង៤-៦ ដែលបានធ្វើតេស្ដជាក់ស្ដែងចំនួន១១៨១នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ និងប្រជាពលរដ្ឋសហគមន៍អណ្ដូង៣-៥ ដែលបានធ្វើតេស្ដជាក់ស្ដែង មានចំនួន៨៩០នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ផ្សេងទៀត សរុបទាំងអស់អ្នកវិជ្ជមានចំនួន៤៨នាក់៕
ដោយ ៖ ឌួងវីរះជ័យ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


