ចរាចរណ៍
រថយន្ត ២ គ្រឿង បុកគ្នា ប្លោងអ្នកបើកបរម្នាក់ចេញ ធ្លាក់កៀបជាប់រថយន្តស្លាប់ភ្លាមៗ
រថយន្តដឹកឥដ្ឋ បុកជាមួយ រថយន្តពោងដឹកស៊ីម៉ងត៍ បណ្ដាលឲ្យអ្នកបើកបរម្នាក់ ប្លោងចេញធ្លាក់កៀបជាប់ជាមួយរថយន្ត ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ១០ នាទីព្រឹក ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៥ នៅចំណុចស្ថានីយប្រេងឥន្ធនៈ តេលា តាមបណ្ដោយផ្លូវជាតិលេខ ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញជនរងគ្រោះជាអ្នកបើករថយន្តពោងដឹកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 3F-7305 បើកតាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវចូលទៅក្នុងការដ្ឋាន ស្របពេលនោះ ក៏ស្រាប់តែមានរថយន្តដឹកឥដ្ឋ ១ គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 3A-0863 បើកក្នុងល្បឿនលឿន ទិសដៅបញ្ច្រាសគ្នាជាមួយរថយន្តដឹកស៊ីម៉ងត៍ ពីជើងទៅត្បូង បណ្ដាលឲ្យបុកចំផ្នែកកាប៊ីន រថយន្តដឹកស៊ីម៉ងត៍ ពេញទំហឹង បង្កឲ្យបុរសជាអ្នកបើករថយន្តស៊ីម៉ងត៍ ប្លោងចេញធ្លាក់កៀបជាប់ជាមួយរថយន្ត ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ខណៈនោះ ប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ច បានឃាត់អ្នកបើករថយន្តដឹកឥដ្ឋយកទៅសួរនាំនៅប៉ុស្តិ៍ភ្លាមៗ។ រីឯសព ត្រូវបានពលរដ្ឋ និងសមត្ថកិច្ច ជួយអូសយកចេញពីក្រោមរថយន្តមកក្រៅ និងទំនាក់ទំនងរកសាច់ញាតិមកទទួល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានធ្វើការវាស់វែងយករថយន្តទាំង ២ គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ។ ចំណែក សពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


