Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ដឹកនាំសិក្ខាសាលា ពិគ្រោះយោបល់ចុងក្រោយ ស្តីពី ការរៀបចំយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

បានផុស

នៅ

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នេះ បានអញ្ជើញដឹកនាំ សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពី ការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ្ស៊ូម ដែលមានការចូលរួមពី ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ស្ថាប័នតុលា ការ ស្ថាប័នវិជ្ជាជីវៈ គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សរុប១១០អង្គភាព។

លោក ជិន ម៉ាលីន បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃនេះថា សិក្ខាសាលានេះ មានគោល បំណងផ្តល់ឪកាស ជូនដល់គ្រប់ភាគីពាក់ព័ន្ធបានពិនិត្យ ផ្តល់យោបល់ និងធាតុចូលបន្ថែម លើសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពី យន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ដែលក្រុមការងារបច្ចេកទេស នៃក្រសួងយុត្តិធម៌ បានតាក់​តែង និងរៀបចំឡើង ពីការសិក្សាស្រាវជ្រាវលើ អត្ថបទច្បាប់ជាតិ-អន្តរជាតិ ឯក សារពាក់ព័ន្ធ នឹងការអនុវត្តរបស់កម្ពុជា ការចុះទៅសិក្សាផ្ទាល់ នៅអង្គភាពថ្នាក់ក្រោមជាតិ និងស្ថាប័នតុលាការ ព្រមទាំងការសិក្សាពីបទពិសោ​ធន៍បណ្តាលប្រទេសដទៃ ក៏ដូចជាធាតុចូល ដែលទទួលបាន ពីសិក្ខាសាលាពិគ្រោះយោបល់ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំង៤លើកកន្លងមក។

បើតាមលោក ជិន ម៉ាលីន សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយនេះ ក៏មានការចូលរួមសហការ និងគាំទ្រផងដែរពីសហភាពអឺរ៉ុបនៅកម្ពុជា EU និងអង្គការ OXFAM នៅកម្ពុជា៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម