Connect with us

ព័ត៌មានជាតិ

ខេត្តកំពតនឹងមានរោងចក្រផលិត​ទឹកស្អាតដែលអាចផលិតបាន៥ពាន់ម៉ែត្រត្រីគុណក្នុង​១​ថ្ងៃ​

បានផុស

នៅ

រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយទៀត​ដែលមាន​តម្លៃ​ជាង​១​លាន​ដុល្លារ​អាមេរិក​មាន​ទី​តាំង​ស្ថិតនៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​គ្រោង​នឹង​សាងសង់​នាពេល​ខាងមុខនេះ ​ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជា​ពលរដ្ឋ​បាន​ប្រើប្រាស់​។​

គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកស្អាត​នេះ ​ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ច្រកចេញ​ចូល​តែមួយ នៃ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្ត ដើម្បី​ពិនិត្យ​សម្រេចលើ​សំណើសុំ​បង្កើត​រោងចក្រ​ផលិត​ទឹក​ស្អាតរបស់​ក្រុមហ៊ុន​ឯកជន​នៅ​ព្រឹក​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ​និង​ជា​ប្រធាន​គណៈកម្មាធិការ​វិនិយោគ​ខេត្ត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានធ្វើ​ការឯកភាព និង​គាំទ្រ​ទាំងស្រុងលើ​សំណើសុំ​បង្កើត​រោងចក្រ​ផលិត​ទឹកស្អាតរបស់​ក្រុមហ៊ុន ស៊ិន ហ៊ួ​រ ឡុង វ៉​ធើរអិន​ដាស​ស្ទ្រី (​ខេ​ម​បូ​ឌា​) ឯ​.​ក នេះ និង​ស្នើសុំ​លេខាធិ​ការដ្ឋាន​គណៈកម្មាធិកា​រ​វិនិយោគ​ខេត្ត​រៀបចំ​ឯកសារ​ពាក់ព័ន្ធដើម្បី​ពន្លឿ​ន​ការសាងសង់​រោងចក្រ របស់​ក្រុមហ៊ុនក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ឆាប់រហ័ស​។​

លោក​អភិបាលខេត្ត​បាន​បន្តថា​ «​ការវិនិយោគ​ផ្នែក​ផ្គត់ផ្គង់​ទឹកស្អាត​នេះមាន​សារសំខាន់​សម្រាប់​ក្រុង​កំពត​នាពេល​បច្ចុប្បន្នដែល​កំពុង​ខ្វះខាត​ទឹកស្អាត​ផ្គត់ផ្គង់​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ »​។​

សូម​បញ្ជាក់ដែរថា ក្រុមហ៊ុន ស៊ិន ហ៊ួ​រ ឡុង វ៉​ធើរ អិន​ដាស​ស្ទ្រី (​ខេ​ម​បូ​ឌា​)ឯ​.​ក បាន​បោះទុន​វិនិ​យោគ​សរុប​ចំនួន ១,៣​លាន​ដុល្លារ​សហរដ្ឋអាមេរិកឋ និង​បានដាក់​ចុះបញ្ជី​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។​

រោងចក្រ​ទឹកស្អាត​នេះ​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ចំនួន៥០០០​ម៉ែត្រត្រីគុណ​ក្នុង​១​ថ្ងៃ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន៥៤​នាក់​។​ នៅក្នុង​ឆ្នាំ​ដំបូង​ក្រុមហ៊ុន​គ្រោង​នឹង​ផលិត​ទឹកស្អាត​ឱ្យបាន២​លាន​ម៉ែត្រត្រីគុណ ហើយ​ទីផ្សារ​សំខាន់​របស់​ក្រុមហ៊ុន​នេះ​ គឺមន្ទីរ​ឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ ខេត្តកំពត​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម