ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ «មានតែភាគីពាក់ព័ន្ធ ក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែក កសាងសន្តិភាពបាន»
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានតែភាគីពាក់ព័ន្ធ នៅក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែក កសាងសន្តិភាព និងប្រទេសជាតិបាន។ ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី«សន្ដិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
តាមរយៈសុន្ទរកថាគន្លឹះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមជាប្រទេស ដែលផ្ដល់តម្លៃមិនអាចកាត់ថ្លៃបាន ដល់សន្តិភាព កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះការរៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌សន្តិភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានថ្លែងបន្តថា បច្ចុប្បន្ននេះ ព្រឹត្តិការណ៍ភូមិសាស្រ្ដនយោបាយមួយក្នុងតំបន់ ដែលបាននឹងកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លំាងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្ដើមកាន់កាប់ ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញ ដោយក្រុមតាលីបង់។ ព្រឹត្តិការណ៍នេះ គឺជាការរំលែកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺស្ថានភាពដ៏អាក្រក់ សោកសៅបំផុត ដែលកម្ពុជា និងប្រជាជនកម្ពុជា ចងចាំពីខ្លោចផ្សា និងប្ដេជ្ញាបញ្ចៀសព្រឹត្តិការណ៍ស្រដៀងគ្នានេះ មិនឲ្យកើតឡើងម្ដងទៀតឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា ច្បាស់ណាស់ថា ទិដ្ឋភាពភូមិសាស្រ្ដនយោបាយ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាព អំណាចសកល និងការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ ដែលកាន់តែស្មុគស្មាញ ស្រួលស្រាល់ និងគ្រោះថ្នាក់បំផុត។ ជាអកុសល នៅក្នុងកម្រិតណាមួយនោះ ខ្សែបន្ទាត់ភូមិសាស្រ្ដនយោបាយ ត្រូវបានគូសវាសឡើងរួចទៅហើយ ដែលការណ៍នេះ អាចនឹងរុញច្រានឲ្យមានការកើតឡើង និន្នាការបន្ទច់បង្អាក់មិនប្រក្រតី នោះគឺរដ្ឋតូចៗ កំពុងស្ថិតនៅក្រោមសម្ពាធ ឲ្យធ្វើការជ្រើសរើសភាគីម្ខាងៗ ដែលផ្ទុយពីឆន្ទៈ និងផលប្រយោជន៍ជាតិរបស់ខ្លួន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «តាមរយៈបទពិសោធន៍ ដែលស្ដែងចេញពីការវិវត្ត នៃស្ថានការណ៍នយោបាយ នៅប្រទេសអាហ្វហ្គានីស្ថាន និងទីកន្លែងផ្សេងទៀត យើងអាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធ នៅក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន។ ប្រទេសដទៃទៀត មិនអាចដើរតួជំនួស ក្នុងការកសាងនេះបានឡើយ»។
ក្នុងន័យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «ភាពជាម្ចាស់ប្រទេស« គឺជាគន្លឹះឈានឆ្ពោះ ទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តភាព។ និយាយមួយបែបទៀត បានន័យថា ប្រទេសដទៃ មិនអាចមកបណ្ដុះគុណតម្លៃ និងប្រព័ន្ធនយោបាយ ឲ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះសំខាន់ទាំងនេះ ត្រូវការការរីកលូតលាស់ ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


