ព័ត៌មានជាតិ
ក្រុមហ៊ុនផលិតមីកញ្ចប់ រសជាតិខ្មែរដំបូងគេ បាននាំចេញផលិតផលមីជាតិ ជាលើកទីមួយ ទៅកាន់ទីផ្សារវៀតណាម
ក្រុមហ៊ុនដែលមានស្ថាបនិកជាកូនខ្មែរ និងជាក្រុមហ៊ុនផលិតមីកញ្ចប់ រសជាតិខ្មែរដំបូងគេនៅប្រទេសកម្ពុជា បាននាំចេញផលិតផលមីជាតិ ជាលើកទីមួយ ទៅកាន់ទីផ្សារប្រទេសវៀតណាម។
នេះជាវឌ្ឍនភាពថ្មីដ៏អស្ចារ្យមួយទៀត ក្នុងការពង្រីកវិសាលភាពផលិតផលខ្មែរចូលក្នុងទីផ្សារថ្នាក់តំបន់នាពេលបច្ចុប្បន្ន និងទៅកាន់ពិភពលោកនាពេលអនាគត។ ការបើកទំព័រនៃដំណើរថ្មីរបស់ផលិតផល មីជាតិ ក្នុងការឆ្ពោះទៅកាន់ប្រទេសរៀតណាមនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមពីគណៈគ្រប់គ្រងនៃក្រុមហ៊ុនមីជាតិ និងតំណាងចែកចាយលក់បន្តនៅក្នុងប្រទេសវៀតណាម ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ក្នុងសន្និសីទសារព័ត៌មាននេះ លោកស្រី ជឹង សុគន្ធាវី នាយិកា ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានមានប្រសាសន៍ថា “ការនាំចេញជំហានដំបូងនេះ គឺជាការឆ្លុះបញ្ចាំង ពីការជឿជាក់លើគុណភាពផលិតផលមីជាតិ នៅក្នុងកម្រិតស្តង់អន្តរជាតិមួយ ស្របជាមួយតម្រូវការទីផ្សារក្នុងប្រទេសជិតខាងផងដែរ។” ការនាំចេញនេះបានផ្តល់ជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ផលិតផលមីជាតិ ក្នុងការបង្ហាញខ្លួនលើទីផ្សារអន្តរជាតិ ខណៈពេលគុណភាព និងរសជាតិនេះ បានទទួលស្គាល់រួចជាស្រេចពីសំណាក់ប្រជាជននៅក្នុងស្រុក។”

លោក ឡាវ វ៉ាន់ នាយកប្រតិបត្តិ ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង បានបន្តថាការនាំចេញនេះពិតជាបានផ្តល់ភាពវិជ្ជាមានជាច្រើនដល់ផលិតផលមីជាតិ ដែលស្របជាមួយបរិការណ៍ នៃការទទួលស្គាល់ពីគុណភាព និងរសជាតិឆ្ងាញ់ របស់មីជាតិពីសំណាកប្រជាជនក្នុងស្រុក។ ជាពិសេស នេះជាមោទនភាពមួយដែលផលិតផលមីកញ្ចប់ក្នុងស្រុក របស់យើងមានវត្តមានក្នុងទីផ្សារអន្តរជាតិ។ លោកបានបន្តទៀតថា មីជាតិ បានផលិតឡើងក្នុងស្តង់ដារមួយដ៏ត្រឹមត្រូវ តាំងពីការបង្កើតដំបូង ដើម្បីសម្រេចនូវទស្សនៈវិស័យរបស់យើង ជាផលិតផលចំណីអាហារដែលគេគ្រប់គ្នាទទួលស្គាល់។ ហើយថ្ងៃនេះជាដំណើរឆ្ពោះទៅមុខមួយដំណាក់កាលទៀត ដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យចំណីអាហារវេចខ្ចប់នៅកម្ពុជា។

លោកស្រី ហ៊ីវ រតនា តំណាងដៃគូចែកចាយមីជាតិទៅបរទេស បានមានប្រសាសន៍ថា នេះជាជំហានដំបូងក្នុងកិច្ចសហការជាមួយក្រុមហ៊ុនមីជាតិ។ លោកស្រីបានបន្តថា« យើងពិតជាជឿជាក់លើគុណភាព និងសុវត្ថិភាព នៃផលិតផលមួយនេះ។ ជាមួយគ្នានេះផងដែលយើងបានធ្វើការសិក្សាយ៉ាងល្អិតល្អិនបំផុតលើគុណភាព និងរសជាតិ របស់មីជាតិ ក៏ដូចជាតម្រូវការមីកញ្ចប់ក្នុងទីផ្សាប្រទេសវៀតណាមផងដែរ»។ លោកស្រី ហ៊ីវ រតនា បានបន្តទៀតថា តម្រូវការ មីកញ្ចប់ក្នុងប្រទេសវៀតណាម មានការកើនឡើងខ្ពស់ ក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ១៩នេះ។ យើងជឿជាក់ថាផលិតផលមីជាតិ នឹងទទួលបានការគាំទ្រពីប្រជាជននៅទីនោះ។

ដើម្បីបំពេញនូវលក្ខខណ្ឌ ក្នុងការនាំចេញកម្រិតគុណភាព និងសុវត្ថិភាពចំណីអាហារ ត្រូវបានឆ្លងកាត់ការសិក្សា និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត ដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធ លើបទដ្ឋានស្តង់ដារ ដើម្បីធានាដល់ការនាំចេញប្រកបដោយសុវត្ថិភាព និងគុណភាព។ មីជាតិ មោទនភាព ផលិតផលជាតិ។




គួរបញ្ជាក់ថាផលិតផលមីជាតិនេះត្រូវបាននាំចេញដោយក្រុមហ៊ុន Viet thai phat ដែលមានអាសយដ្ឋាននៅក្នុងខេត្តអានជាំង ប្រទេសវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



