ព័ត៌មានជាតិ
ផ្សារពង្របិទខ្ទប់ជិត១ខែ បើកឲ្យដំណើរការឡើងវិញ
ខេត្តបន្ទាយមានជ័យ៖ ផ្សារពង្រ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីក្រុមគ្រូពេទ្យបានយកសំណាកអាជីវករផ្សារពង្រចំនួន ៦៨៧ នាក់ បានរកឃើញអាជីវករមាន វិជ្ជមានកូវវីដ.១៩ ចំនួន ៥៦នាក់ កាលពីល្ងាចថ្ងៃទី២១ខែសីហា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណធ្វើការបិទខ្ទប់អស់រយះពេលជិត១ខែ ឥឡូវបើកឲ្យដំណើរការឲ្យអាជីវករចូលលក់ដូរវិញបានហើយ នៅព្រឹក ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២១។
លោកហ៊ីល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រី ក្រុមការងារនៅថ្ងៃទី១៤ខែកញ្ញានេះ បានចុះពិនិត្យនិងកាត់ស្រាយខ្សែបិទខ្ទប់ ជានិមិត្តរូបនៃការបញ្ចប់ការបិទខ្ទប់ឬអនុញ្ញាតឲ្យបងប្អូនអាជីវករ និងអតិថិជនបានដំណើរការរកស៊ីលក់ដូរបានឡើងវិញ។

ការបញ្ចប់ការបិទខ្ចប់នេះគឺបន្ទាប់ពីមានករណីផ្ទុះកូវីដ.១៩ ហើយអាជ្ញាធរបានបិទខ្ទប់ផ្សារពីថ្ងៃទី២១ខែសីហា ឆ្នាំ២០២១ កន្លងមក ។
លោកហុឹលរ៉ាយ៉ាបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ស្របតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ពេលដែលឲ្យអាជីវករចូលលក់ក្នុងផ្សារពង្រនេះ ក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគអស់ហើយ។ក្នុងនោះអាជីករមុនចូលលក់ក្នុងផ្សារត្រូវបាញ់ថ្នាំ អាកុល សម្លាប់មេរោគរាល់សបសប្តាហ៍។ ករណីមានបុគ្គលណាមានអាការៈសង្ស័យ ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាកភ្លាម។

អាជីវករទាំងអស់ត្រូវរៀបចំតូបរបស់ខ្លួន ឲ្យមានលក្ខណៈស្រឡះទូលាយមានខ្យល់ចេញចូលគ្រប់គ្រាន់ និងរៀបចំដាក់ឲ្យមានរបៀបរៀបរយ មានអាកុល ពាក់ម៉ាស់និងមិនអនុញ្ញាតឲ្យប្រមូលផ្ដុំគ្នាឡើយ។ចំណែកអ្នកមកទិញឥវ៉ាន់ឬអតិថិជនត្រូវតែតម្រង់ជួរដោយរក្សាគម្លាតឲ្យបាន១,៥ ម៉ែត្រពីគ្នាប្រសិនបើម្ចាស់តូបមិនអនុវត្តតាមការណែនាំនេះឬមិនធ្វើតាមការណែនាំរបស់។
អាជ្ញធរឬមន្ត្រីមានសមសមត្ថកិច្ចរកឃើញថាអាជីវករណាមិនធ្វើតាម មានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ-១៩ នឹងត្រូវផផ្អាកមិនឲ្យប្រកបអាជីវកម្មននៅក្នុងផ្សារនេះបន្តទៀតឡើយ ចំពោះអ្នកគ្រប់គ្រងផ្សារត្រូវទទួលខុសត្រូវនិងធានាបាននូវការអនុវត្តការណែនាំនេះឲ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ចរាចរណ៍១ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក