ព័ត៌មានអន្ដរជាតិ
ពូទីន៖ បទឈប់បាញ់បុណ្យ Easter ស្តែងឲ្យឃើញច្បាស់ថា អ៊ុយក្រែន មិនចង់បានសន្តិភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបញ្ចប់បទឈប់បាញ់ពិធីបុណ្យ Easter ហើយអះអាងថា បទឈប់បាញ់នេះ សបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែន មិនចង់បានសន្តិភាពនោះទេ។

កាលពីថ្ងៃសៅរ៍ទី១៩ខែមេសាឆ្នាំ២០២៥ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានប្រកាសបទឈប់បាញ់មនុស្សធម៌រយៈពេល៣០ម៉ោងដោយឯកតោភាគី ដើម្បីឲ្យប្រជាជនទាំងពីរប្រទេស ប្រារព្ធពិធីបុណ្យនិងប្រតិបត្តិសាសនា ដោយសុខសន្តិភាព។
យ៉ាងណា មិនដូចអ្វីគិតឡើយ ក្នុងអំឡុងពេលនោះ ភាគីទាំងសងខាងបានចោទដាក់គ្នាអំពីការរំលោភបទឈប់បាញ់នេះ ដោយរុស្ស៊ីចោទអ៊ុយក្រែនថារំលោភជាង ១ ៣០០ដង ចំណែកអ៊ុយក្រែន ចោទរុស្ស៊ីរំលោភជិត ៣ ០០០ដង ហើយក្រោយចប់បទឈប់បាញ់ភ្លាមៗ ទីក្រុងមូស្គូក៏បើកការវាយប្រហារចាស់ដៃលើអ៊ុយក្រែន តែម្តង។
ថ្លែងកាលពីថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ លោកពូទីនអះអាងថា «ច្បាស់ណាស់ បទឈប់បាញ់នេះស្តែងឲ្យឃើញថា ទីក្រុងកៀវមិនចង់ស្វែងរកដំណោះស្រាយសន្តិភាពទេ ខុសពីទីក្រុងមូស្គូ។ យើងតែងគោរពបទឈប់បាញ់ជានិច្ច ហើយនោះជាហេតុផលដែលយើងតែងលើកសំណើនេះឡើង ជាពិសេសអំឡុងពេលថ្ងៃបុណ្យ Easter ដ៏ពិសិដ្ឋ ហើយយើងក៏បានឃើញពីប្រតិកម្មរបស់ទីក្រុងកៀវដែរ»។

យ៉ាងណា មុននេះប្រធានាធិបតីរុស្ស៊ីក៏ប្រកាសរួចហើយដែរថា លោកបើកចិត្តជានិច្ចចំពោះការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន ប៉ុន្តែលោកព្រមានថា ទីក្រុងមូស្គូ នឹងនៅតែកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រោះកងទ័ពអ៊ុយក្រែននិងបរទេស បានប្រើទីតាំងទាំងនេះជាកន្លែងលាក់ខ្លួន និងធ្វើជាខែល ហើយយកទីតាំងទាំងនោះដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។
រឿងនេះទៀតសោត កើតឡើងស្របពេលប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រកាសថា អ៊ុយក្រែននឹងចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកនៅទីក្រុងឡុងដ៍នៅថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥។
លោក ហ្សេលេនស្គី បានឲ្យដឹងកាលពីថ្ងៃចន្ទថា កិច្ចពិភាក្សានេះមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងបង្កើតសន្តិភាពយូរអង្វែងចំពេលមានជម្លោះកំពុងបន្តជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ប្រកាសបើកចិត្ត ចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


