ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រសួងអប់រំ នៅតែដំណើរការប្រឡងឌីប្លូមនៅថ្ងៃស្អែកជាធម្មតា
ភ្នំពេញ ៖ លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩វិច្ឆិកានេះថា បើទោះបីជាមានករណីឆ្លងជំងឺកូវីដ១៩នៅក្នុងស្រុកមួយចំនួនទៅលើក្រុមគ្រួសារអគ្គនាយកពន្ធនាគារក៏ដោយក៏ក្រសួងនៅតែបន្តដំណើរការការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូមនៅថ្ងៃទី៣០ វិច្ឆិកាស្អែកនេះ ដដែលដោយមិនមានការលើកពេលនោះទេ។
ថ្ងៃទី២៩ខែវិច្ឆិកានេះបេក្ខជនឌីប្លូមបានទៅមើលឈ្មោះបន្ទប់ប្រឡងនិងលេខតុសម្រាប់ចូលរួមប្រឡងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៣០វិច្ឆិកានិងថ្ងៃទី០១ខែធ្នូឆ្នាំ២០២០នៅតាមសាលារៀងៗខ្លួន។
លោកបានបន្តថា សម្រាប់ការប្រឡងនៅឆ្នាំនេះគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនត្រូវអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នាដើម្បីការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោកសូមអំពាវនាវដល់បុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរៀបចំដំណើរការប្រឡងឌីប្លូមសូមបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពឱ្យខ្ជាប់ខ្ជួនបំផុត។
លោកបានបន្តទៀតថា យ៉ាងណាក៏ដោយប្រឡងឆ្នាំនេះក្រសួងនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំង ស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជននីមួយៗរៀបចំដំណើរការប្រឡង ដោយខ្លួនឯង ពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។
សម្រាប់ការប្រឡងឌីប្លូមមាន១១មុខវិជ្ជា ដែលនៅថ្ងៃទី១ត្រូវនឹងថ្ងៃទី៣០វិច្ឆិកាប្រឡងចំនួន៦មុខវិជ្ជារួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដីនិងបរិស្ថានវិទ្យា ប្រឡងពេលព្រឹកនិងរូបវិទ្យា .ភូមិវិទ្យានិង សីលធម៌-ពលរដ្ឋប្រឡងនៅពេលរសៀល។
ចំណែកនៅថ្ងៃទី០១ធ្នូមានប្រឡងចំនួន៥មុខវិជ្ជារួមមានគណិតវិទ្យានិងការសរសេរតាមអានប្រឡងនៅពេលព្រឹកនិង ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស ប្រឡងនៅពេលរសៀល។
ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុនិងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុសរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ដូចនេះពិន្ទុប្រលងជាប់គឺ៥៤៥ដក២៥ រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុសំរាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ស្មើនឹង២១០ពិន្ទុ។
គួរបញ្ជាក់ថា ប្រឡងឌីប្លូមនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបេក្ខជនសរុបចំនួន១៥៨៧១៧នាក់ស្រី៨៥១៣១នាក់និងមានមណ្ឌលប្រឡងចំនួន១៧២៩ចែកជា៧១៤១បន្ទប់មានការថយចុះខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន១៨៥១៨៣នាក់ក្នុងនោះស្រី៩៧៥៩៤នាក់មាន១៦៨៤មណ្ឌលចែកជា៧៤០៧បន្ទប់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


