Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បន្ដនាំយកថវិកាសម្ដេចតេជោ ប្រគល់ជូន​លោកតា-យាយ អាយុជាង ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​លោក ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានបន្តនាំ​យក​អំណោយ​ដ៏​សប្បុរស​របស់​សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ទៅ​ប្រគល់​ជូនលោកតា​ លោកយាយ ១-លោកតា​ កាយិន​ តាម៉ង​ ជនជាតិដេីមភាគតិច​គ្រឹង មានអាយុ​១០៤ឆ្នាំ​ រស់នៅភូមិចាអ៊ុងចាន់​ ឃុំចាអ៊ុង​ ស្រុកអូរជុំ​ ខេត្តរតនគិរី​។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២-លោកយាយ ទៀង​ យ៉ាល ជនជាតិ​ដើម​ភាគតិចគ្រឹង​ មានអាយុ១០២ឆ្នាំ រស់នៅ​ភូមិធួយអំពិល ឃុំចាអ៊ុង​ ស្រុកអូរជុំ ខេត្តរតនគិរី។​ និង៣-លោកយាយ​ ហ្វឿន​ ផាន់​ ជនជាតិឡាវ​ មានអាយុ​១០៥ឆ្នាំ​ រស់នៅភូមិបាក់កែ ឃុំវើនសៃ​ ស្រុកវើនសៃ ខេត្តរតនគិរី​ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​។  

ក្នុងឱកាសនោះដែរ លោកជំទាវ ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរ​សុខទុក្ខពី​សំណាក់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ជូន​លោកតា លោកយាយ ព្រមទាំង​បាន​ជម្រាប​សាកសួរអំពីស្ថានភាពសុខភាព​របស់​លោកតា និង​លោកយាយ​ ក្រោយ​ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

ក្នុងឱកាសនោះ លោកតា​ លោកយាយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ដែលបាន​ខិតខំប្រឹងប្រែង​ស្វែងរក​វ៉ាក់សាំង​ចាក់ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដើម្បី​បង្កើត​ភាព​ស៊ាំ​ក្នុង​សហគមន៍ និង​បង្ការ​ទប់ស្កាត់​ជំងឺកូវីដ១៩។ 

សូម​បញ្ជាក់​ផងដែរ​ថា​ លោកតា​ លោកយាយ​ដែល​ទទួល​បាន​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នាពេលនេះរួមមាន​៖​ ថវិកាចំនួន៣លានរៀល និង​សម្ភារៈ​ជា​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ទៀតផងដែរ៕​

អត្ថបអទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម