ព័ត៌មានជាតិ
ខេត្តកំពង់ចាម ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ
អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ សរុបជាង១១ម៉ឺននាក់ ដោយបែងចែកទៅតាម មណ្ឌលចាក់វ៉ាក់សាំងក្រុង-ស្រុក ទាំង១០ សរុប៣១ក្រុម ស្មើនិង២៨ទីតាំង ទូទាំងខេត្ត។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកដំណើរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការអនុវត្តកិច្ចការនេះ តាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយកន្លងមកខេត្តកំពង់ចាម បានទទួលវ៉ាក់សាំងចាក់ជូនមន្រ្តីរាជការជួរមុខចំនួន ៣ដូលរួចរាល់ និងប្រជាពលរដ្ឋចូលរួមចាក់ពលរដ្ឋដោយស្ម័គ្រចិត្តបានចំនួន ២ដូស និងកុមារអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ បានចាក់ដូសទី២ មួយចំនួនធំ ដែលសរុបជារួមប្រមាណជាង៩០% នៃចំនួនប្រជាពលរដ្ឋសរុប។
លោកបន្តថា ការផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់នេះ គឺនឹងធ្វើប្រជាពលរដ្ឋមានភាពកក់ក្តៅ ក្នុងការរស់នៅ បង្កើតភាពស៊ាំនៅក្នុងសង្គម និងអាចបើកឲ្យដំណើរការបង្រៀន និងដល់សិស្សានុសិស្ស ដែលការបើកឲ្យដំណើរសាលារៀននៅពេលនេះ អាចកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ មាននិរន្តរភាព នៃបើកឲ្យដំណើរជាបន្តបន្ទាប់ជៀសវាងបើកសាលារៀនហើយ បែរជាមានករណីបិទទៅវិញ។
លោកអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវបន្ថែមដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមយកពួកគេមកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ អាចជាភ្នាក់ងារចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលចាក់វ៉ាក់សាំង៕
អត្ថបទ៖ ហុង ម៉េងហៀ




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


