ព័ត៌មានជាតិ
ក្មេងស្រីម្នាក់លង់ទឹកអាងរូងស្លាប់ ពេលទៅតាមឪពុកមាទៅលាងម៉ូតូ
ក្មេងស្រីម្នាក់បានលង់ទឹកអាងស្លាប់ ពេលទៅតាមឪពុកមាទៅលាងម៉ូតូនៅអាងរូង នៅចំណុចស្ពានអាងរូង ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។
នរបាលស្រុកអូរជ្រៅបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ រួយ ចរិយា អាយុ៧ឆ្នាំ នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នរបាលស្រុកអូរជ្រៅបានឱ្យដឹងបន្តទៀតថា មុនពេលកើតហេតុវេលាម៉ោងប្រហែល៤ និង៣០នាទីល្ងាច ឪពុកមា ឈ្មោះ ឡាយ ប៊ុនរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ បាននាំកូនបង្កើត និងជនរងគ្រោះត្រូវជាក្មួយ មានគ្នា៣នាក់ជិះម៉ូតូទៅលេងទឹកអាងរូង។ ពេលដល់ចំណុចកើតហេតុ ឪពុកមាពុងលាងម៉ូតូ បណ្តោយឱ្យកូន និងក្មួយលេងទឹកជាមួយគ្នា។ មួយសន្ទុះក្រោយមកស្រាប់តែបាត់ក្មួយ គាត់សង្ស័យក្មួយលង់ទឹក ក៏បានចុះរាវរកក្នុងទឹកប្រហែល៣០នាទី ទើបរកឃើញ ហើយបាននាំជនរងគ្រោះមកសង្គ្រោះនៅមណ្ឌលសុខភាពសិង្ហ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់មុនមកដល់មណ្ឌលសុខភាព។

សមត្ថកិច្ចក្រោយទទួលបានព័ត៌ហើយ បានបង្កើតសមាសភាពក្រុមចម្រុះចុះពិនិត្យសព បានវាយតំលៃថា កុមារីរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ សពត្រូវបានប្រគល់ជូនឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន ណាង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់