ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងកំពុងវាយលុកក្រុងប៉ោយប៉ែត អាជ្ញាធរជម្លៀសពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព
រយៈពេលពីរថ្ងៃហើយ គឺចាប់តាំងពីថ្ងៃទី១៩ មកទល់ថ្ងៃទី២០នេះ សន្ទុះទឹកភ្លៀងបានធ្លាក់មកយ៉ាងធ្ងន់ធ្ងរ បង្កឲ្យលិចរាល់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវជាតិតូចធំ នៅក្នុងក្រុងប៉ោយប៉ែត បានរងនូវការលិចលង់ទាំងស្រុងតែម្ដង មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋដែលរស់នៅតាមអូរព្រំដែនកម្ពុជាថៃ កំពុងត្រូវបានអាជ្ញាធរជម្លៀសមកពីទួលសុវត្ថិភាពជាបណ្ដើរៗហើយ ដោយមានកងកម្លាំងទាហាន ប៉ូលិស ប៉េអិម បានចូលរួមសង្គ្រោះប្រជាពលរដ្ឋយើងផងដែរ។
គេបានសម្គាល់ឃើញ មន្ត្រីទាហានរបស់អង្គភាពកងពលតូចលេខ ៥១ ប្រចាំខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីប៉េអិម និងប៉ូលិសជាច្រើនរូប បានកំពុងតែជួយសង្គ្រោះពលរដ្ឋ ដែលនៅតាមអូរព្រំដែនកម្ពុជាថៃ ដែលកំពុងរងនូវការលិចលង់ ដោយទឹកជំនន់នាពេលបច្ចុប្បន្ននេះ ដើម្បីឲ្យពួកគាត់បានមករស់នៅលើទីទួលសុវត្ថិភាព ដែលអាជ្ញាធរបានត្រៀមរួចស្រេចទៅហើយនោះ។

សូមបញ្ជាក់ដែរថា ផ្លូវជាតិលេខ ៥ ដែលមានប្រវែង ២០០ម៉ែត្រកំពុងតែរងនូវការលិចលង់ទាំងស្រុងនៅចំណុចក្នុងភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ហើយនៅតាមបណ្ដាលផ្លូវបេតុងតូចធំស្ទើរ 90% ទៅហើយនោះ ក៏ត្រូវរងនូវការលិចលង់ផងដែរ អាជ្ញាធរមិនទាន់បានបំភ្លឺទាក់ទងទៅហ្នឹងការជម្លៀសប្រជាពលរដ្ឋនៅតាមបណ្ដាភូមិនីមួយៗមកពីសុវត្ថិភាពនៅឡើយទេ ដោយឡែក លោកអភិបាលក្រុងប៉ោយប៉ែត មិនទាន់បានបំភ្លឺច្បាស់លាស់នៅឡើយទេ ទាក់ទិនទៅនឹងការជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព៕





អត្ថបទ៖ ពៅរិ
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២



