ព័ត៌មានជាតិ
លោក ជា ចាន់តូ៖ សាសនាគឺធាតុដ៏សំខាន់ ដែលមិនអាចខ្វះបាន នៅក្នុងសង្គមជាតិ
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់ទុកសាសនា គឺធាតុសំខាន់ ដែលមិនអាចខ្វះបាន នៅក្នុងសង្គមជាតិព្រោះសាសនា បានដើរតួនាទីជាគ្រឹះនៃទស្សនៈវិជ្ជាដ៏រឹងមាំ សម្រាប់ភាពរុងរឿងនៃអរិយធម៌របស់ប្រជាជាតិ។

ការលើកឡើងរបស់លោក ជា ចាន់តូ នេះ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានអញ្ជើញចូលរួមធ្វើបាឋកថាជូនព្រះសង្ឃ មន្ត្រីរាជការពាក់ព័ន្ធនិងសមណនិស្សិត និស្សិតក្នុងខាសាពុទ្ធិកវិទ្យាល័យព្រះស៊ីហនុរាជ ខេត្តបាត់ដំបង ក្រោមប្រធានបទ«ដំណើរកម្ពុជារយៈពេលកន្លះសតវត្សរ៍ចុងក្រោយ»សម្រាប់ផ្ដល់ជាមូលដ្ឋានដល់អ្នកសិក្សាស្រាវជ្រាវនិងមន្ត្រីពាក់ព័ន្ធ ក្នុងខេត្តបានយល់ពីដំណើរការវិវត្តន៍របស់ប្រទេសកម្ពុជា ចាប់ពីសតវត្សទី១មកដល់ឆ្នាំ១៩៧០។

លោកទេសាភិបាលបានបន្តថា ដូចនេះវិស័យអាណាចក្រនិងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា ដើម្បីឲ្យសង្គមនិងប្រជាជនរស់នៅប្រកប ដោយបញ្ញា ស្មារតី សេចក្ដីសុខ សុចរិតភាពនិងជាប្រយោជន៍ដល់សង្គម»។
លោក ជា ចាន់តូ លើកឡើងដែរថា ដើម្បីឲ្យប្រទេសជាតិកាន់តែរឹងមាំនិងទទួលបានការរីកចម្រើនថែមទៀត ចាំបាច់ក៏ត្រូវតែមានការចូលរួមពីវិស័យពុទ្ធចក្រនិងស្ថាប័នព្រះមហាក្សត្រសម្រាប់ជាម្លប់ ផងដែរ។ ហើយកាន់តែសំខាន់ទៀតនោះ គឺការធានារក្សាឲ្យបាន ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាប្ដូរប្រាក់,ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវគមនាគមន៍ ទឹក ភ្លើង និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីធ្វើសមាហរណកម្មចូលក្នុងសហគមន៍តំបន់និងពិភពលោក ដែលទាំងអស់នេះ គឺស្មារតីប្រកបដោយសុទិដ្ឋិនិយមរបស់កម្ពុជា សម្រាប់អនាគត។



លោក ជា ចាន់តូ បញ្ជាក់ដែរថា«ការកសាងប្រទេសជាតិមួយឬអរិយធម៌មួយ ឲ្យរីកចម្រើនរុងរឿងទៅបាន ក៏ទាមទារឲ្យមានទាំងកាយសម្បទានិងផ្នែកបញ្ញាស្មារតី ហើយកាយសម្បទារបស់ប្រជាជាតិមួយប្រៀបដូចទៅនឹងផ្នែកអាណាចក្រ ដែលសំដៅដល់ពលកម្មរបស់ប្រជាជន ការគ្រប់គ្រងរដ្ឋបាល ដោយប្រើចំណេះដឹងនិងជំនាញបច្ចេកទេស ច្បាប់និងហេដ្ឋារចនាសម្ពន្ធ័ សង្គមនិងសេដ្ឋកិច្ច»។ ការធ្វើបាឋកថានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ ក៏ដូចជាពុទ្ធិសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការពិចារណា ដើម្បីចូលរួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះក៏បានបង្ហាញពីតួនាទីរបស់ព្រះពុទ្ធសាសនា ក្នុងសង្គមកម្ពុជាដល់អ្នកចូលរួម ផងដែរ។
វាគ្មិនសំខាន់ៗដែលបានចូលរួមធ្វើបាឋកថានាឱកាសនោះ មានសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាទាក់ទងតួនាទីរបស់ព្រះពុទ្ធសាសនា ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានិង ឯកឧត្ដម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជាទាក់ទងទៅនឹងការឆ្លងកាត់ដ៏លំបាកលំបិន មានទាំងការរុងរឿងទាំងការធ្លាក់ចុះរបស់ប្រទេសកម្ពុជា នារយៈពេកកន្លះសតវត្សកន្លងមកនេះ។ ជាមួយនេះដែរ កម្មវិធីក៏បានបង្ហាញឲ្យអ្នកចូលរួម បានយល់ពីប្រវត្តិនៃការតស៊ូ ក្នុងដំណាក់កាលនីមួយៗរបស់កម្ពុជា ចាប់ពីក្រោយថ្ងៃរំដោះ ក្នុងនោះរួមទាំងក្នុងសម័យព្រះរាជណាចក្រកម្ពុជាទី២ ផងដែរ។


ទាក់ទងបញ្ហានេះលោក ជា ចាន់តូ បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សម័យកាលជាច្រើន។ប៉ុន្តែគ្មានពេលណា ដែលកម្ពុជាបានចាប់ងើបមុខនិងមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ដូចពេលនេះឡើយ។ ពោលចាប់ពីក្រោយឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ ឈ្នះកម្ពុជា បានឈានដល់ការបង្រួបបង្រួមជាតិតែមួយនិងមានសន្តិភាពពេញលេញជូនជាតិមាតុភូមិ ដែលបានបើកឱកាសឲ្យកម្ពុជា ធ្វើការស្ដារនិងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃនេះ។ ជាមួយនេះដែរ លោក ជា ចាន់តូ បានវាយតម្លៃខ្ពស់ថា«ដោយគុណបុណ្យនៃសន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាព ប្រជាជនមានជីវភាពរស់នៅសមរម្យនិងរស់នៅប្រកបដោយ ការលូតលាស់រីកចម្រើននឹងរស់ដោយសុខសាន្តហើយមានជីវភាពធូរធារថែមទៀតផង»៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ផ្លូវក៏ធ្វើស្អាត អង្គរសង្ក្រាន្តសៀមរាប អាចរៀបចំជាថ្មី នៅឆ្នាំ២០២២
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


