ព័ត៌មានជាតិ
គម្រោងបើកសាលារៀនឡើងវិញនៅខេត្ដសៀមរាប ត្រូវបានពន្យាពេល
ខណៈដែលខេត្ដសៀមរាប បាននឹងកំពុងមានការរីករាលដាលនូវជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យព្រួយបារម្ភនោះ គម្រោងបើកគ្រិះស្ថានសិក្សាឡើងវិញទាំងរដ្ឋ និងឯកជននៅខេត្ដនេះ ត្រូវបានអាជ្ញាធរពន្យាពេលគ្មានពេលកំណត់ ។
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដសៀមរាប បានឱ្យ កម្ពុជាថ្មី ដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ការពន្យាពេលគម្រោងបើកសាលារៀនឡើងវិញនៅខេត្ដនេះ ដោយសារជំងឺកូវីដ១៩នេះ បាននឹងកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ ដោយបារម្ភខ្លាចមានហានិភ័យដល់សិស្សានុសិស្ស។

លោកបន្ដថា លោកបានប្រជុំពិភាក្សាការងារជួយក្រុមការងារ នៃមន្ទីរអប់រំ និងតាមការិយាល័យ ដើម្បីពិភាក្សា និងឱ្យមានការវាយតម្លៃពីរដ្ឋបាលតាមបណ្ដាក្រុង ស្រុក ដើម្បីដាក់សំណើរសុំបើកសាលារៀនឡើវិញក្នុងតំបន់ដែលមានហានិភ័យទាប តាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាកន្លងមក ដែលមកដល់ពេលនេះ លោកថា ត្រូវបានអាជ្ញាធរមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ ដោយរង់ចាំនាពេលក្រោយទៀត ព្រោះមានផលប៉ះពាល់ពីជំងឺកូវីដ១៩មានការកើនឡើង និងមានការប្រែប្រួលស្ថានភាពតំបន់ហានិភ័យ ត្រូវការពិនិត្យឡើងវិញនិងធ្វើបច្ចុប្បន្នភាព។

គម្រោងបើកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនឡើងវិញនៅក្នុងខេត្ដសៀមរាប មានប្រមាណ៤០០កន្លែង និងសាលាឯកជនប្រមាណ៥០កន្លែង ដែលស្មើប្រមាណ៦០ភាគរយ នៃចំនួនសាលារៀនសរុប។ សាលាររៀនដែលអនុញ្ញាតឱ្យបើកដំណើរនោះ គឺសាលាររៀនដែលប្រឈមហានិភ័យទាប នៃការឆ្លងជំងឺកូវីដ១៩ ព្រោះសិស្សានុសិស្សមានការប្រឈមក្នុងការសិក្សា។
សូមបញ្ជាក់ថា ខេត្ដសៀមរាប ត្រូវបានរកឃើញថា មានការឆ្លងជំងឺកូវីដ១៩ យ៉ាងគំហ៊ុកក្នុងមួយរយៈពេលចុងក្រោយនេះ បណ្ដាលឱ្យក្រុងសៀមរាប ត្រូវបានបិទមិនចេញចូលជាបណ្ដោះអាសន្ន និងសង្កាត់ទាំង១២នៃក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងតំបន់លឿងផងដែរ។ក្រោយមានការកំណត់នូវតំបន់មានគ្រោះថ្នាក់ដោយសារជំងឺកូវីដ១៩នេះ ក្រុងទេសចរណ៍មួយនេះ មានសភាពស្ងប់ស្ងាត់ គ្មានមនុស្សធ្វើដំណើរ តូបលក់ដូរស្ទើរទាំងអស់ត្រូវបានបិទទ្វារបណ្ដោះអាសន្នផងដែរ៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


