Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបន្ទាយមានជ័យ ចាប់ផ្តើមជម្លៀស ពលរដ្ឋរស់នៅតាមមាត់ស្ទឹង លិចទឹកច្រើនគ្រួសារ ទៅរកទីទួលសុវត្ថិភាព

បានផុស

នៅ

ប្រជាពលរដ្ឋរងគ្រោះដោយលិចទឹកជំនន់ រស់នៅតាមដងស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី ក្នុងនោះ មានក្រុង ក្នុង សង្កាត់ព្រះពន្លា និងសង្កាត់ អូរអំបិល ឃុំបត់ត្រង់ ជាច្រើនគ្រួសារមករស់នៅទីទួលសុវត្តិភាព នៅល្ងាច ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហុឹល រ៉ាយ៉ា អភិក្រុងសិរីសោភ័ណបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថាដោយសារ៣ថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នាព្រមទាំងថៃបើកបង្ហូរទឹកមកពីលើទៀតធ្វើឲ្យទឹកហក់ឡើងខ្លាំងមានផ្ទះប្រជាពលរដ្ឋលិចបណ្តើរៗអាជ្ញាធរក្រុងសិរីសោភ័ណបានជម្លៀស ប្រជាពលរដ្ឋលិចនោះមករស់នៅទីទួសសុវត្តិភាពហើយ។

លោក​ រ័ត្ន ដា​ស៊ី​ណង់ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា បងប្អូន​ដែលរស់នៅ​តាមបណ្តោយ​ដងស្ទឹង​មង្គល​បូរី​បានលិចជាបណ្តើរៗហើយក្នុងនេះលោកបានជម្លៀស ប្រជាពលរដ្ឋ​ ដឹកជញ្ជូន​ទូក កាណូត មករស់នៅទីទួល​សុវត្ថិភាពកន្លែងផ្លូវវាងក្រុងជាបណ្តើរផងដែរ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបានចុះពិនិត្យពិស្ថានភាពទឹកបានប្រាប់ឲ្យដឹងថា ក្រោយពីមានភ្លៀងធំធ្លាក់មកជាប់ៗគ្នា៣ថ្ងៃស្រាប់តែទឹកស្ទឹងសិរីសោភ័ណហក់ឡើងយ៉ាងខ្លាំងនៅខ្វះតែ កន្លះម៉ែត្រទឹកអាចឡើងដល់ឆ្នាំមុនហើយ។

តែតំបន់វាលទំនាប ភូមិ តាមមាត់អូរ ស្ទឹងលិចតែ មិនទាន់ប៉ះពាល់ដល់អាយុជីវិតសត្វនិងហេដ្ឋារចនាសម្ព័ន្ធនោះឡើយ។

ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងអស់ខាងលើនោះត្រូវបានរដ្ឋបាលខេត្ត ក្រុង ស្រុកបានជម្លៀសទៅទីទួលសុវត្ថិភាពអស់ហើយថែមទាំងបានចែកស្បៀងឲ្យទុកបរិភោគទៀតផង៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម