ព័ត៌មានជាតិ
សម្តេចតេជោ ឲ្យក្រសួងអប់រំផ្អាកការសិក្សា ចំពោះសិស្សថ្នាក់ទី១២រយៈពេល១៥ថ្ងៃ
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យក្រសួងអប់រំយុវជននិងកីឡា ផ្អាកការសិក្សាចំពោះសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងនាពេលខាងមុខ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប រយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ ចំពោះសាលាអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈវិញ ក៏ប្រមុខរដ្ឋាភិបាល បានសម្រេចឲ្យផ្អាកការសិក្សារយៈពេល១៥ដូចគ្នា ផងដែរ។

បើតាមសាររបស់សម្តេចនាយករដ្ឋមន្ត្រី បានឲ្យផ្អាកការសិក្សាដោយផ្អែកទៅលើការសំណូមពរនិងការផ្តល់មតិពីអង្គការសុខភាពពិភពលោក ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ទាក់ទិននឹងព្រឹត្តិការណ៍ថ្ងៃទី២៨វិច្ឆិកា។ ក្រសួងអប់រំបានសម្តេចផ្អាកគ្រឹះស្ថានសិក្សាឯកជនរយៈពេល២សប្តាហ៍ និងដាក់ឲ្យសាលាសាធារណៈវ៉ាកងធំចាប់ពីថ្ងៃទី៣០វិច្ឆិកានេះតទៅ ផងដែរ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


