ព័ត៌មានជាតិ
ទឹកទន្លេខេត្តស្ទឹងត្រែង នៅតែបន្តឡើងជិតមួយម៉ែត្រ បន្ថែមទៀត
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានប្រកាសនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះថា ទន្លេទាំង៣ នៅក្នុងខេត្តស្ទឹងត្រែង នៅតែបន្តឡើងជិត ១ម៉ែត្របន្ថែមទៀត។ លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ទន្លេមេគង្គប្រកាសអាសន្ន ១០.៧០ម៉ែត្រ ព្រឹកម្សិល៧.៤០ ព្រឹកនេះ ៨.៣០ម៉ែត្រ ឡើងជិតមួយម៉ែត្រ (០.៩០ម៉ែត្រ)។
ទន្លេសេកុងប្រកាសអាសន្ន ១១.៥០ម៉ែត្រ ព្រឹកម្សិល ៨.៦៦ម៉ែត្រ ព្រឹកនេះ ៩.៥២ឡើងជិតមួយម៉ែត្រ (០.៨៦ម៉ែត្រ)។ ចំណែកទន្លេសេសានប្រកាសអាសន្ន ១០.៥០ម៉ែត្រ ព្រឹកម្សិល ៨.០៩ម៉ែត្រ ព្រឹកនេះ ៨.២៥ឡើងត្រឹមតែជាងមួយតឹកប៉ុណ្ណោះ។
លោក ប៉ាង ប៉េង បានបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី២៥កញ្ញាម្សិលមិញ ទឹកទន្លេមេគង្គ ទន្លេសេសាន និងទន្លេសេកុង បានហក់ឡើងជិត ៣ម៉ែត្រ និងទន្លេសេសានឡើងជាង ៣ម៉ែត្រ ដែលបានធ្វើឲ្យមានការព្រួយបារម្ភ តែស្ថានភាពថ្ងៃនេះ បានធូរស្បើយមកវិញ ដោយសារទន្លេទាំង ៣ឡើងត្រឹមតែជិតមួយម៉ែត្រប៉ុណ្ណោះ។
លោកបន្តថា ភ្លៀងផ្នែកខាងលើ និងនៅក្នុងខេត្តស្ទឹងត្រែង នៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃនៅឡើយ ហើយបើសិននៅតែមានភ្លៀងធ្លាក់ ទឹកទន្លេនៅតែបន្តឡើងនោះ ក៏អាចបង្កទៅជាគ្រោះទឹកជំនន់បានដែរ។ លោកថា ទោះទឹកឡើងតិច ឬច្រើន យើងត្រូវតែនាំគ្នាលើកកម្ពស់ការប្រុងប្រយ័ត្ន ព្រោះរហូតមកដល់ថ្ងៃនេះ ទឹកទន្លេទាំង៣ នៅតែបន្តឡើងនៅឡើយ៕
អត្ថបទ៖ ងិន លីម


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


