Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះអប់រំផ្សព្វផ្សាយជូនពលរដ្ឋ អំពីវិធានការការពារ និងទប់ស្កាត់កូវីដ

បានផុស

នៅ

នៅថ្ងៃទី២៦ ខែកញ្ញា ក្រុមការងារគ្រូពេទ្យស័គ្រ្មចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំដោយលោកបណ្ឌិត កែរ រដ្ឋា ប្រធា​នមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះអប់រំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​ឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់ អំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ការបន្តចុះអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានកិច្ចសហការជាមួយ នឹងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរ​មូលដ្ឋាន និងក្រុមយុវជន ស.ស.យ.ក សង្កាត់ស្វាយរៀង។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋ ពីរបៀបលាងដៃនឹងអាល់កុល ឬ​សាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគកូវីដ-១៩ចូលក្នុងខ្លួន រួមជា​មួយនឹងវិធី ទប់ស្កាត់មេរោគ ចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។

ក្នុងឱកាសនេះដែរ ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ជូនប្រជាពលរដ្ឋចំនួន ៣០នាក់ និងយុវជន ស.ស.យ.ក ចំនួន ៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ម៉ាស់១០, សាប៊ូ Protex១ និងជែលចំនុច ២៣០មីលីត្រចំនួន ១ដប, និងថវិកា ១៥០.០០០៛ ជូនដល់ក្រុមប្រឹក្សាសង្កាត់  និងមេភូមិផងដែរ។

លោកបណ្ឌិត កែរ  រដ្ឋា មានប្រសាសន៍ថា ដោយមានការណែនាំពីលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយលោករដ្ឋមន្រ្តីសង្កេតឃើញថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន ដែលឃើញជំងឺកូវីដមានការថយចុះ និងបានចាក់វ៉ាក់សាំងគ្រប់ចំនួនផង ពួកគាត់មិនសូវអនុវត្តនូវវិធានការសុខាភិបាលត្រឹមត្រូវ ដូចមុនទេ លោករដ្ឋមន្ត្រីស្នើឲ្យគ្រប់ មន្ទីរសុខាភិបាលរាជធានីខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ដូចមុន។  

លោកបណ្ឌិត កែរ រដ្ឋា សំណូមពរដល់ប្រជាពលរដ្ឋថា ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កំពុងវាយលុក យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់ផង៕

អត្ថបទ៖ ភក្ដី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

នាយកប្រតិបត្តិក្រុមហ៊ុន Boeing ប្រកាសលាលែងពីតំណែង

ព័ត៌មានជាតិ២៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ ហួសចិត្តដែលលោក មាស រិទ្ធី ស្រង់សម្ដីទៅផ្សាយព័ត៌មានខុសពីការពិត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម