Connect with us

ព័ត៌មានជាតិ

អូស្ត្រាលីមិនទាន់អនុញ្ញាតជាផ្លូវការ ឲ្យកម្ពុជាបញ្ជូនពលករ ទៅធ្វើការផ្នែកកសិកម្ម នៅឡើយទេ

បានផុស

នៅ

លោក Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអូស្ត្រាលី នៅមិនទាន់អនុញ្ញាតជាផ្លូវការ ឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនពលករ ទៅធ្វើការងារនៅអូស្ត្រាលី នៅឡើយទេ។

ការលើកឡើងរបស់លោកទួតនេះ បានធ្វើឡើងនៅក្នុងជំនួប ជាមួយលោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០​២១ ដើម្បីពិភាក្សាអំពីចំណាប់អារម្មណ៍របស់កម្ពុជា លើគម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មី ៗនេះ។

លោកអគ្គរាជទូត បានជម្រាបជូនលោករដ្ឋមន្ត្រីថា រដ្ឋាភិបាលអូស្រ្តាលី គ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa) សម្រាប់ប្រទេសដៃគូរបស់អូស្ត្រាលី ហើយទិដ្ឋាការផ្នែកកសិកម្មនេះ មានលក្ខណៈបើកចំហរ ដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ាន ត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាការងារ និងចែករំលែកព័ត៌មានពីនីតិវិធី យន្តការ និងប្រព័ន្ធគ្រប់គ្រងពលករ ទាំងក្នុងយន្តការជ្រើសរើស បញ្ជូន និងគ្រប់គ្រង ដែលអាចធានាបាននូវការបង្កជាហានិភ័យ ឬការបោកបញ្ឆោតកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ជាដើម។ ភាគីអូស្រ្តាលី បារម្ភខ្លាចក្រែងមានជនឱកាសនិយម យកព័ត៌មាននេះទៅបំភ្លៃការពិត ហើយបោកបញ្ឆោត​ពលករកម្ពុជា ក្នុងពេលដែលអូស្ត្រាលី មិនទាន់អនុញ្ញាតជាផ្លូវការ ឲ្យកម្ពុជាបញ្ជូនបាននៅឡើយ។

សម្រាប់គម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលកំពុងត្រូវការពលករ ទៅបម្រើការងារផ្នែកប្រមូលផលកសិកម្ម ការនេ សាទ និងជលផល និងឧស្សាហកម្មធនធានដើមនេះ លោករដ្ឋមន្រ្តីរំពឹងថា ពលករកម្ពុជា ពិតជាអាចបម្រើការងារនេះបានយ៉ាងល្អ ជូនដល់និយោជករបស់អូស្ត្រាលី។

លោករដ្ឋមន្រ្តី បានស្នើសុំឲ្យលោកអគ្គរាជទូត ពិចារណារផ្តល់ឱកាស ជូនដល់ពលករកម្ពុជា បានចេញទៅធ្វើការនៅប្រទេសអូស្ត្រាលី ឲ្យបានចំនួនច្រើន ដូចកម្ពុជាបានបញ្ជូនទៅសាធារណរដ្ឋកូរ៉េដែរ ហើយបើអាចក្រៅពីផែ្នកកសិកម្ម សូមភាគីអូស្ត្រាលីពិចារណា ក្នុងការបើកឱកាសជូនដល់ពលករកម្ពុជា ទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មផងដែរ ដើម្បីពួកគាត់ទទួលបាននូវប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗ បន្ថែមទៀតពីអូស្ត្រាលី។ 

ទន្ទឹមនេះ លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីអូស្រ្តាលីនឹងផ្តល់ឱកាសការងារនេះ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាកម្ពុជា បានរៀបចំបានយ៉ាងល្អនូវលិខិតបទដ្ឋាន គោលនយោបាយ និងយន្តការច្បាស់លាស់ ដែលជាប្រព័ន្ធគ្រប់គ្រងមួយយ៉ាងល្អ ក្នុងការធានាបាននូវការជ្រើសរើស បញ្ជូន និងគ្រប់គ្រងពលករ មិនឲ្យមានការរំលោភបំពានសិទ្ធិ និងអត្ថប្រយោជន៍ ហើយអាចទប់ស្កាត់បាន នូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្សជាដើម។

លោកទូតបានបញ្ជាក់ថា ស្ថានទូតក៏មានការពេញចិត្តណាស់ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញសេចក្តីជូនដំណឹង ដើម្បីទប់ស្កាត់ មិនឲ្យមានការបោកប្រាស់ពលករកម្ពុជាដែលថា អូស្ត្រាលីបានផ្តល់ទិដ្ឋការការងារ ទៅធ្វើការខាងផ្នែកកសិកម្ម ដោយភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់ការចរចា ដើម្បីបើកឱកាសការងារនេះ។

លោកទូតសន្យាថា នឹងបន្តការងារ ជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ស្នើសុំទៅទីក្រុងកង់បេរ៉ា ធ្វើការពិនិត្យសម្រេច។

សូមបញ្ជាក់ថា គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ត្រូវបានប្រកាសកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុងនោះ អូស្រ្តាលីត្រូវការជ្រើសរើស ពលករផ្នែកកសិកម្ម នេសាទនិងជលផល និងឧស្សាហកម្មធនធានដើម។ គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីនេះ ស្រដៀងគ្នា នឹងគម្រោងការងារប៉ាស៊ីហ្វីក (Pacific Labour Scheme) ដោយពលករក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី អាចធ្វើការបានរហូតដល់រយៈពេល ១ឆ្នាំ ដល់ ៣ឆ្នាំ ក្រោមការទទួលបន្ទុក ដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម