ព័ត៌មានជាតិ
សាលា៦១កន្លែង ក្នុងខេត្តស្វាយរៀង បានបើកដំណើរការឡើងវិញ
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យដំណើរការ ចូលរៀនឡើងវិញ របស់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ នៅស្រុកស្វាយជ្រំ និងវិទ្យាល័យហ៊ុនសែន ចេក នៅក្រុងស្វាយរៀង នៅក្នុងឱកាសនោះ មានការអមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុក លោកអភិបាលក្រុង លោកនាយក លោកគ្រូ-អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានណែនាំដល់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ឲ្យ មានការយកចិត្តទុកដាក់ខ្ពស់អំពី បញ្ហាសុខភាពគឺ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ “៣ការពារ ៣ កុំ” ជាពិសេសត្រូវចេះការពារខ្លួនឯងរៀងៗខ្លួនពីជំងឺកូវីដ១៩។ ក្នុងករណីបើមានអាការៈ មិនស្រួល ឬមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលរីកដាលទៅអ្នកដទៃទៀត។



គួររំលឹកថា រដ្ឋបាលខេត្តស្វាយរៀង បានសិក្សានិងវាយតម្លៃពីកម្រិតហានិភ័យដែលអាចរៀបចំបើកសាលាឲ្យសិស្សានុសិស្ស ចូលរៀនឡើងវិញបាន ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោម ៦៥សាលា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានបើដំណើរការចំនួន៦១សាលា មានអនុវិទ្យាល័យ ៤៨សាលា និងវិទ្យាល័យ ១៣សាលា រួមមាន៖
+ក្រុងស្វាយរៀង ៖ ២សាលា
– អនុវិទ្យាល័យ ១សាលា បើកថ្នាក់ទី ៩
– វិទ្យាល័យ១ សាលា បើកថ្នាក់ទី ៩និង១២។
+ក្រុងបាវិត៖ សរុប ៤សាលា
– អនុវិទ្យាល័យ២សាលា បើកថ្នាក់ទី ៩
– វិទ្យាល័យ២សាលា បើកថ្នាក់ទី ៩និង១២។
+ស្រុករមាសហែក៖ ១៣សាលា
– អនុវិទ្យាល័យ១២សាលា បើកថ្នាក់ទី ៧ដល់៩
– វិទ្យាល័យ១ សាលា បើកថ្នាក់ទី ៧ដល់១២។
+ស្រុកស្វាយទាប៖ សរុប ៨សាលា
– អនុវិទ្យាល័យ ៦សាលា បើកថ្នាក់ទី ៩
– វិទ្យាល័យ២សាលា បើកថ្នាក់ទី ៩និង១២។
+ស្រុកកំពង់រោទិ៍៖ សរុប ១១សាលា
– អនុវិទ្យាល័យ ៩សាលា បើកថ្នាក់ទី ៩
– វិទ្យាល័យ២សាលា បើកថ្នាក់ទី ៩និង១២។
+ស្រុកចន្ទ្រា៖ សរុប ៦សាលា
– អនុវិទ្យាល័យ ៥សាលា បើកថ្នាក់ទី ៩
– វិទ្យាល័យ ១សាលា បើកថ្នាក់ទី ៩និង១២។
+ស្រុកស្វាយជ្រំ ១៤សាលា
– អនុវិទ្យាល័យ ០៩សាលា បើកថ្នាក់ទី ៧ដល់៩
– វិទ្យាល័យ៥សាលា បើកថ្នាក់ទី ៧ដល់១២។
+ស្រុករំដួល៖ សរុប ៣សាលា
– អនុវិទ្យាល័យ៣សាលា បើកថ្នាក់ទី ៩៕



អត្ថបទ៖ ភក្ដី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត