Connect with us

ព័ត៌មានជាតិ

រកឃើញព្រះសិរមេទេវតាព្រះភ័ក្ត្រ៤ នៅខ្លោងទ្វារតាកាវ​

បានផុស

នៅ

រូបចម្លាក់ព្រះសិរ​មេ​ទេវតា ​ត្រូវបាន​ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​តា​កាវ​ប្រទះឃើញ​កប់​ក្នុង​ដី​នៅក្បែរ​ខឿន​ជ្រុង​ឦសាន​នៃ​ខ្លោងទ្វា​តា​កាវ កាលពី​ថ្មីៗ​នេះ​។ រូប​ព្រះ​សិរ​មេ​ទេវតា​ព្រះភ័ក្ត្រ​៤ ដែល​បាន​រកឃើញ​មាន​ព្រះភ័ក្ត្រ​២​ត្រឹម​ពាក់កណ្តាល​ច្រមុះ​ចុះក្រោម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ចម្លាក់​ព្រះ​សិរ​មេទេវតា​ដែល​បាន​រកឃើញ​នេះ ក្រុមការងារ​បាន​យកទៅ​ធ្វើការ​ផ្គុំ​សាកល្បង​ជាមួយ​នឹង​ចម្លាក់​ស្មា​ទេវតា​ដើម្បី​ផ្ទៀងផ្ទាត់ ជា​លទ្ធផល​ចម្លាក់​ព្រះភ័ក្ត្រ​ដែល​បាន​រកឃើញ​នោះ​ ពិតជា​ត្រូវ​គ្នា​ជា​មួយនឹង​តួខ្លួន​មេ​ទេវតា​ប្រាកដ​មែន​។​

បន្ទាប់ពី​ផ្គុំ​រួចរាល់​ហើយ ក្រុមការងារ​បាន​សហ​ការ​ជាមួយនគរបាល​ការពារ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ ដើម្បី​យក​ចម្លាក់​ព្រះភ័ក្ត្រ​នោះមក​រក្សាទុក​នៅ​ទីតាំង​ការដ្ឋាន​ខ្លោងទ្វារ​តា​កាវ ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ​៕​

ប្រភព៖ ក្រសួងវប្បធម៌​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម