ព័ត៌មានជាតិ
ក្នុងអំឡុងថ្ងៃបុណ្យកាន់បិណ្ឌ ទំនិញតាមបណ្តាផ្សារមិនបានដំឡើងថ្លៃទេ
ភ្នំពេញ ៖ នៅតាមបណ្តាផ្សារនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញនាថ្ងៃកាន់បិណ្ឌនេះគឺតម្លៃទំនិញពុំបានឡើងថ្លៃឡើយ។

តាមប្រភពពីលោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា រាល់ទំនិញទាំងអស់ពុំបានឡើងថ្លៃនោះក្នុងអំឡុងថ្ងៃបុណ្យកាន់បិណ្ឌនាប៉ុន្មានថ្ងៃនេះ។ ហើយលោកជឿជាក់ថា នៅថ្ងៃបុណ្យភ្ជុំបិណ្ឌធំខាងមុខនេះក៏មិនមានដំឡើងថ្លៃផងដែរ ព្រោះប្រជាពលរដ្ឋភាគច្រើនលោកពុំបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃដោយសារទីអារាមភាគច្រើនបានគោរពតាមសេចក្តីណែនាំពីអាជ្ញាធរឲ្យជួយទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

ដោយឡែកអាជីវករវិញបាននិយាយថា ពួកគាត់ពុំបានដំឡើងថ្លៃទំនិញឡើយព្រោះទំនិញក្នុងស្រុកដែលយកមកដាក់លក់គឺតម្លៃនៅថៃ។ ខុសប្លែកពីរាល់ឆ្នាំនាំយកទំនិញពីប្រទេសជិតខាងទើបបង្កឲ្យឡើងថ្លៃព្រោះឈ្មួញនាំចូលយកប្រាក់ចំណេញខ្ពស់។ ចំណែកឆ្នាំនេះដោយសារតែមានការកាត់បន្ថយការជួបជុំគ្នានៅវត្តអារាមទើបឈ្មួញក៏លែងនាំចូលទំនិញសព្វសារពើហើយមុខទំនិញក្នុងស្រុកមិនអាចតម្លើងថ្លៃបាននោះទេ។ បងប្អូនអាជីវករចង់ឲ្យទំនិញនៅរក្សាតម្លៃដដែល ព្រោះបើឡើងថ្លៃពេកអត់មានម៉ូយមកទិញសោះ៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


