ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា ជួបសំណេះសំណាលមន្ត្រី ប្រជាការពារ នាឱកាសបុណ្យភ្ជុំបិណ្ឌ
កាលពីព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខណ្ឌ ៧ មករា ក្រោមវត្តមានលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ ៧ មករា , លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានសំណេះសំណាលជាមួយមន្ត្រី និងប្រជាការពារទូទាំងខណ្ឌ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះ លោក សោម សុវណ្ណ បានមានប្រសាសន៍ជូនពរដល់មន្ត្រី និងប្រជាការពារនៅទូទាំងខណ្ឌ សូមឱ្យជួបតែភាពសុខសប្បាយ ក្នុងដំណើរទៅស្រុកកំណើត ទាំងនៅទីជិត និងទីឆ្ងាយ ពិសេសនោះ គឺការបើកបរគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារផងដែរ។

សម្រាប់លោក ថេង សុថុល បានលើកឡើងដែរថា មន្ត្រីរដ្ឋបាលខណ្ឌ ក៏ដូចជាប្រជាការពារ តែងតែសស្រាក់សស្រាំណាស់ជាមួយការខិតខំបំពេញភារកិច្ច និងកិច្ចការងារក្នុងដែនរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ ដូច្នោះហើយក្នុងនាមថ្នាក់ដឹកនាំខណ្ឌ គឺចាំបាច់ត្រូវគិតគូរជាមួយពួកគាត់តាមរយៈការឧបត្ថម្ភជាភេសជ្ជៈ និងលុយកាក់បន្តិចបន្តួច សម្រាប់ឱ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងរដូវកាលបុណ្យទាននេះ។

សូមបញ្ជាក់ថា លោកអភិបាលខណ្ឌ បានឧបត្ថម្ភមន្ត្រីសាលាខណ្ឌ និង កម្លាំងប្រជាការពារ ក្នុងម្នាក់ទទួលបានទឹកក្រូច ១ កេស និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ ៖ រដ្ឋា



-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


