ព័ត៌មានជាតិ
ថ្ងៃភ្ជុំបិណ្ឌ៣ថ្ងៃ ខេត្តកែបទទួលបានភ្ញៀវទេសចរជាង៩ម៉ឺននាក់
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានអោយដឹងថា រយ:ពេល៣ថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ ខេត្តកែបមានអ្នកទេសចរចូលមកលេងកម្សាន្តជាង៩ម៉ឺននាក់ បើប្រៀបធៀបក្នុងឆ្នាំ២០២៤ កើនឡើង១១,៣២៥នាក់ ស្មើនឹង ១៤.២៣% ក្នុងនោះមានភ្ញៀវបរទេសផងដែរ។

លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ឱ្យដឹងថា សភាពការណ៍ពាក់ព័ន្ធទេសចររយ:ពេល៣ថ្ងៃនេះ មិនមានបាតុភាពណាមួយបង្កឡើងធ្វើអោយប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិនោះទេ។

លោក ប៉ុក ទាំង បន្ថែមថា តំបន់កម្សាន្តដែលអ្នកទេសចរបានទៅលេងមាន ឆ្នេរកែប ឆ្នេរអង្កោល តំបន់កោះ តំបន់កសិដ្ឋាន-ទេសចរណ៍(ភ្នំវល្លិ៍)ជាពិសេសឆ្នេរតេជោសន្តិភាពកែប (ឆ្នេរ២៧០០ម៉ែត្រ) ដែលទើបបើកឱ្យចូលលេងជាបណ្តោះអាសន្ន៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


