ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យកម្មករ-និយោជិត ជិះឡានក្រុងរដ្ឋទៅស្រុកក្នុងឱកាសភ្ជុំបិណ្ឌដើម្បីសុវត្ថិភាព
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យកម្មករ-និយោជិតទាំងអស់ដែលកំពុងធ្វើការនៅរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងរបស់រដ្ឋជាមធ្យោបាយសម្រាប់ធ្វើដំណើរទៅស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នៅថ្ងៃទី២១,២២និង២៣ខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅព្រឹកថ្ងៃទី១៣កញ្ញានេះថា «ជាការពិតឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរ រាជរដ្ឋាភិបាលបានផ្តល់រថយន្តសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរនិងពិធីបុណ្យសំខាន់ៗក្នុងព្រះរាជាណចក្រកម្ពុជា»។ ក្នុងន័យនេះ លោកអំពាវនាវដល់បងប្អូនកម្មករ-និយោជិត ធ្វើដំណើរទៅស្រុកកំណើតដោយរថយន្តក្រុងរបស់រដ្ឋាភិបាល ដែលបានត្រៀមជូនដើម្បីធានាសុខសុវត្ថិភាព និងផាសុកភាព និងមិនចំណាយថវិកាក្នុងការធ្វើដំណើរដែលនេះបង្ហាញពីការយកចិត្តទកដាក់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើប្រជាពលរដ្ឋពិសេសបងប្អូនកម្មករកម្មការិនីយើងផងដែរ។

លោកបានបន្តថា ការប្រើប្រាស់រថយន្តក្រុងដោយឥតគិតថ្លៃរបស់រដ្ឋនេះគឺដើម្បីជួយកាត់បន្ថយថ្លៃចំណាយរបស់កម្មករ-និយោជិតចំពោះថ្លៃធ្វើដំណើរដោយរថយន្តតាក់ស៊ី។ ជាងនេះទៅទៀត ការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃដែលរៀបចំដោយរាជរដ្ឋាភិបាលនេះ គឺមានភាពងាយស្រួលធ្វើដំណើរ មិនចង្អៀតណែន ហើយមានសុវត្ថិភាពខ្ពស់។
លោកបន្តទៀតថា ការរៀបចំឱ្យមានរថយន្តក្រុងឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះធ្វើឡើងរៀងរាល់ឆ្នាំ បង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀតរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដល់ពលរដ្ឋ ក៏ដូចជាកម្មករ-និយោជិតទាំងអស់ ក្នុងការជួយកាត់បន្ថយចំណាយលើថ្លៃរថយន្តធ្វើដំណើរទៅលេងស្រុកកំណើតនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
គួរបញ្ជាក់ថា ឆ្នាំនេះរាជរដ្ឋាភិបាលបានត្រៀមរថយន្ដក្រុង ៥៩៧គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ៕

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរៀបចំរថយន្ដក្រុងសម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


