ព័ត៌មានជាតិ
សំ តារាវុទ្ធី អតីតតារាសម្តែងល្បីឈ្មោះ ទសវត្សរ៍ឆ្នាំ ២០០០ ធ្លាក់ខ្លួនឈឺជំងឺមហារីកសួតធ្ងន់
បន្ទាប់ពីបាត់ដំណឹងយូរឆ្នាំកន្លងទៅ អតីតតារាសម្ដែងល្បីឈ្មោះនាអំឡុងទសវត្សន៍ឆ្នាំ២០០០ គឺលោក សំ តារាវុទ្ធី ថ្មីៗនេះស្រាប់តែមានដំណឹងថា លោកកំពុងធ្លាក់ខ្លួនឈឺធ្ងន់ស្ថិតក្នុងស្ថានភាពគួរឲ្យបារម្ភបំផុត។

ផ្អែកតាមការបង្ហោះនៅទំព័រហ្វេសប៊ុកចៅកម្ពុជាបានរៀបរាប់ភ្ជាប់ នឹងរូបភាពរបស់តារាសម្តែងលោក សំ តារាវុទ្ធី ដោយបញ្ជាក់ដូច្នេះថាលោក សំ តារាវុទ្ធី បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺធ្ងន់ និងមានរូបរាងកាយស្គមស្គាំងទ្រុឌទ្រោមជាទីបំផុតដោយលោកកំពុងប្រឈមនឹងជំងឺមហារីកសួត។

បច្ចុប្បន្នលោក សំ តារាវុទ្ធី កំពុងសម្រាកព្យាបាលជំងឺនៅឯស្រុកកំណេីតរបស់លោកដែលស្ថិតនៅក្នុងភូមិជួស ឃុំជីខ្មា ស្រុកទ្រាំងខេត្តតាកែវ។ ដូច្នេះសូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងអស់មេ ត្តាជួយសង្គ្រោះតារាភាពយន្តរូបនេះផងព្រោះលោ កគឺជាធនធានមនុស្សមួយដួងផងដែរនៃវិស័យភាពយន្តខ្មែរ។
តាមរយ:ដំណឹងនេះមានទស្សនិកជនជាច្រើនបានសម្តែងការអាណិតអាសូរនិងជូនពរលោកឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ។ គួរបញ្ជាក់ផងដែរថា លោក សំ តារាវុទ្ធី បានសម្ដែងនៅក្នុងរឿងមាយេីង និងព្រះបាទត្រសក់ផ្អែមជាដេីម៕ អត្ថបទៈ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


