Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តកំពត ប្រកាសរៀបចំវេទិកានៅគ្រប់ឃុំ-សង្កាត់ទាំង ៩៣ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ

បានផុស

នៅ

លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសថា ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងរៀបចំកម្មវិធីចុះជួបប្រជាពលរដ្ឋ តាមបណ្តាឃុំ-សង្កាត់ទាំង ៩៣នៅទូទាំងខេត្ត ដើម្បីស្ដាប់បញ្ហានានា របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាទាំងនោះ ជូនពួកគាត់។

ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរនៅព្រឹកថ្ងៃទី១៤ ខែតុលានេះថា ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងរៀបចំបង្កើតនូវកម្មវិធី ដើម្បីចុះជួបបងប្អូនប្រជាពលរដ្ឋ តាមបណ្តាឃុំសង្កាត់ទាំង ៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាពខ្ពស់។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរបន្តថា លោកមេប៉ុស្ដិ៍ទាំងអស់ នឹងត្រូវមានវត្តមានចូលរួមក្នុងវេទិការនេះ ព្រោះលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ត នឹងចុះធ្វើវេទិការនេះដោយផ្ទាល់ រួមនិងមន្ត្រីជំនាញ​ពាក់ពន្ធ័ផ្សេងៗ ទៀត។ ប្រភពដដែល បានបញ្ជាក់ថា «ក្នុងករណីលោកមេប៉ុស្ដិ៍ មិនអាចយកបេះដូងពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់អស់លោកបាននោះទេ ស្មើនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ អញ្ចឹងដំណោះស្រាយ ត្រូវយកអ្នកផ្សេងមកជំនួស»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម