ព័ត៌មានជាតិ
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
រូបសំណាកសេះសមុទ្ទខេត្តកំពត កម្ពស់ ៨ម៉ែត្រ ឈរបាញ់ទឹកចេញពីមាត់នៅលើដងព្រែកកំពងបាយ ទើបតែកសាងរួចរាល់ ហើយនឹងត្រូវដាក់សម្ពោធជាផ្លូវការ នៅថ្ងៃស្អែក ទី១០ ខែមេសា ឆ្នាំ២០២៤នេះ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានគូសបញ្ជាក់ថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា ដោយសារខេត្តនេះសំបូរទៅដោយធនធានធម្មជាតិជាច្រើន ដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងសក្តានុពលទេសចរណ៍ទាំងនោះ ឱ្យមានដំណើរការកាន់តែប្រសើរ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន ពលរដ្ឋនិងទទួលបានចំណូលពីវិស័យទេសចរណ៍ច្រើនដែរ។
ម្យ៉ាងទៀត កម្ពុជាបច្ចុប្បន្នជ្រកក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតែងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការបង្កើតកន្លែងកម្សាន្តថ្មីៗ អភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងខេត្តឱ្យមានភាពទាក់ទាញ ទើបខេត្តកំពតខិតខំប្រឹងប្រែង និងបានបង្កើតកន្លែងលេងថ្មីៗជាច្រើន និងមានរូបសំណាកសេះសមុទ្របាញ់ទឹកនេះជាដើម។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងថា រូបសេះសមុទ្របាញ់ទឹករបស់ខេត្តកំពត កំពុងក្លាយជាទីចំណាប់អារម្មណ៍ថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយតាំងពីមានរូបសំណាកនេះលេចចេញជារូបរាងមក ភ្ញៀវមកលេងខេត្តកំពតមានការកើនឡើង ក្នុងសប្តាហ៍មុនចំនូនភ្ញៀវមកលេង ជិត៣ម៉ឺននាក់៕
អត្ថបទ៖សឹង រ៉ាត់




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស