សេដ្ឋកិច្ច
ទិន្នផលផ្លែទុរេនធ្លាក់ចុះ ដោយសារអាកាសធាតុរាំងស្ងួត ខ្វះខាតទឹក
ម្ចាស់ចម្ការទុរេននៅស្រុកស្រែអំបិល ខេត្តកោះកុង អ្នកស្រី អ៊ុំ ស្រីស្រស់បានឱ្យដឹងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤នេះថា ទិន្នផលផ្លែទុរេន បានធ្លាក់ចុះយ៉ាងគំហុក នារដូវប្រមូលផលឆ្នាំនេះ ដោយសារអាកាសធាតុក្ដៅ ខ្វះទឹក ខណៈតម្លៃលក់បានប្រហាក់ប្រហែលឆ្នាំមុនខ្ទង់ ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

អ្នកស្រី អ៊ុំ ស្រីស្រស់បញ្ជាក់ថា៖ «ទិន្នផលឆ្នាំនេះ បានតិចជាងមុន ចម្ការណាក៏ដូចចម្ការណាដែរ គឺអត់ទឹក ហើយខ្លះងាប់អស់ដោយមិនបានផល តែខ្លះក៏បានប្រហែល៥០ ភាគរយ»។
អ្នកស្រីបន្តថា ស្ថានភាពទីផ្សារលក់ចេញមិនបានល្អនោះទេ លក់មិនដាច់ ដោយសារសេដ្ឋកិច្ច ពោលគឺគ្មានអ្នកទិញ។
អ្នកស្រីបន្តថា៖ «រាល់ឆ្នាំ អ្នកទិញបោះដុំគាត់យកទៅលក់បន្តគាត់លក់ដាច់ ដូចថា គាត់យក១ តោន គាត់លក់ ៣-៥ ថ្ងៃ អស់ តែឥឡូវអត់ទេ ១ អាទិត្យ ទៅ២ អាទិត្យ បាត់ឈឹង»។

អាជីវករលក់ទុរេនកំពតពូជឪខាក់ នៅផ្សារអូឡាំពិក អ្នកស្រី សេវ ឡេង ប្រាប់ថា តម្លៃទុរេនឪខាក់ ដែលអ្នកស្រីកំពុងលក់គឺ ២ ៧០០ រៀល ក្នុងមួយគីឡូក្រាម ខណៈអ្នកស្រីអះអាងថា ហាងរបស់អ្នកស្រី លក់ដាច់គួរសមរាល់ថ្ងៃ។
លោក អួនជាង មេង ប្រធានសហគមន៍ទុរេនកំពតប្រាប់ថា ទុរេនមានច្រើនប្រភេទមានល្អ និងធម្មតា ខ្លះមានតម្លៃជាង ១ ម៉ឺនរៀលក្នុងមួយគីឡូក្រាម និងខ្លះតម្លៃជាង ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
លោក អួនជាង មេង បញ្ជាក់ថា ទិន្នផលទុរេនឆ្នាំនេះ ធ្លាក់ចុះពាក់កណ្ដាល បើធៀបនឹងឆ្នាំមុន ដោយសារការខ្វះទឹក និងភាពរាំងស្ងួតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន រហូតដល់បច្ចុប្បន្ន។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ (El Nino) ខ្ពស់ជាង ៧០% មានឥទ្ធិពលនៅលើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើឱ្យសីតុណ្ហភាពនៅទូទាំងប្រទេសកើនឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ហើយក៏ជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួតប្រឈមនឹងការខ្វះទឹក។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣ ៤០៣ ហិកតាដែលទទួលបានបរិមាណផលប្រមាណជាង ៣ម៉ឺនតោន ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


