ព័ត៌មានជាតិ
មានជំងឺប្រចាំកាយ មកលោតទឹកប្រឡាយសម្លាប់ខ្លួន ផ្អើលអ្នកភូមិ
ស្វាយរៀង ៖ ស្ត្រីម្នាក់មានជំងឺប្រចាំកាយ (ជំងឺសរសៃប្រសាទ) ដាច់ចិត្តលោតទឹកប្រឡាយសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរនាំគ្នាមកចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយសង្គ្រោះ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកស្ថិតក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ម៉ៅ សាវឿន អាយុ៤៦ឆ្នាំ មុខរបរអាជីវករ មានទីលំនៅក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា ស្ត្រីខាងលើមានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយ និងបានខិតខំព្យាបាលនិងផឹកថ្នាំសង្កូវដែរតែមិនធូរស្រាល ព្រោះស្ត្រីរូបនេះតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃទើបជំងឺមិនជាដាច់បែបនេះ។
ប្រភពបន្តថា នៅម៉ោងកើតហេតុគេឃើញស្ត្រីឈ្មោះម៉ៅ សាវឿន បានដើរតែម្នាក់ឯងសង្ស័យស្រវឹងស្រាផងនោះ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏លោតចុះទៅក្នុងទឹកប្រឡាយទឹកសម្លាប់ខ្លួនទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពីស្រង់ដាក់លើគោករួចមក សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានធ្វើកោសល្យវិច័យជនរងគ្រោះហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែន ទើបប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


