ព័ត៌មានជាតិ
រថយន្តព្រូស បើកបុកក្បាលនាគពុះទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង នៅស្ពានគល់ស្ពានក្រោមដីស្ទឹងមានជ័យ
រាជធានីភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿង ត្រូវបានក្រឡាប់ផ្ងារជើងច្រងាង បន្ទាប់ពីបើករេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង នៅចំណុចគល់ស្ពានក្រោមដីស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១៦ និង៤៥នាទីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ។

យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ គេសង្កេតឃើញ បង្កម៉ាកតូយូតាព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BB-5406 បើកបរដោយនារីម្នាក់ រួមដំណើរដោយមនុស្សម្នាក់ផ្សេងទៀត ( មិនស្គាល់អត្តសញ្ញាណទាំង២នាក់ ) ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម ។ ខណៈធ្វើដំណើរដល់ចំណុចកើតហេតុ រថយន្តស្រាប់តែរេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តង បណ្តាលអោយរថយន្តត្រូវក្រឡាប់ផ្ងារជើងច្រងាងនៅខាងឆ្វេងម្ខាងផ្លូវ បណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ភ្លាមៗ អ្នកបើកបររថយន្ត និងអ្នកដែលរួមដំណើរជាមួយ បានបើកទ្វារចេញពីរថយន្ត ហើយព្យាយាមចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោលសូន្យតែម្តង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
ដោយ ៖ លីហេង



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


