ព័ត៌មានជាតិ
អ្នកប្រើហ្វេសប៊ុកមួយចំនួន ចូលចិត្តរលឹកកំហុស របស់អ្នកនយោបាយពីអតីតកាល អាចជាអាវុធមុខពីរ
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានរិះគន់ ឬរំលឹកនូវកំហុសរបស់អ្នកនយោបាយពីអតីតកាល។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនមិនចង់ប្រព្រឹត្តកំហុសនោះទេ តែពេលខ្លះកំហុសដែលមាននោះ កើតឡើងដោយអចេតនាប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា យល់ឃើញថា វាអាចជាអាវុធមុខពីរ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយផងដែរនោះ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៧ ខែតុលានេះថា ការដែលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចូលចិត្តរំលឹកកំហុសរបស់អ្នកនយោបាយពីអតីតកាល អាចជាអាវុធមុខពីរ។ ទី១. ប្រសិនបើអ្នកនយោបាយរូបនោះ នៅតែបន្តប្រព្រឹត្តកំហុសដដែលៗ មកដល់ពេលបច្ចុប្បន្ននេះទៀត នោះការរំលឹកនេះអាចធ្វើឲ្យសាម៉ីខ្លួនបានយល់ដឹង និងអាចផ្ដល់ជាមេរៀនសម្រាប់សាធារណជនផងដែរ។
ទី២. ប្រសិនបើអ្នកនយោបាយរូបនោះ បានកែប្រែកំហុសរួចទៅហើយ តែអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នៅតែរំលឹកអំពីកំហុសអតីតកាលជាដដែលៗ ទៀតនោះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែង របស់អ្នកនយោបាយរូបនោះទៅវិញ។ លោកថា «ប៉ុន្តែប្រសិនបើអ្នកនយោបាយនោះ គាត់មានការកែហើយ គាត់កែខ្លួន ឧទាហរណ៍គាត់ប្រព្រឹត្តកំហុសពីអតីតកាល ហើយក្រោយមកគាត់បានកែខ្លួនឡើងវិញ ហើយគាត់ធ្វើកិច្ចការនានាដើម្បីស្រុកទេស អាហ្នឹងខ្ញុំយល់ថា វាទៅជាបំផ្លាញកិច្ចខិតខំប្រឹងប្រែង របស់អ្នកនយោបាយរូបហ្នឹង»។
លោកបណ្ឌិត គិន ភា បានលើកឡើងទៀតថា ប្រសិនបើអ្នកនយោបាយរូបនោះ នៅតែប្រព្រឹត្តកំហុសដដែលៗ មិនមានការកែប្រែ ហើយអ្នកលេងហ្វេសប៊ុកមានការរិះគន់ ឬរំលឹកអំពីបញ្ហានេះ គឺអាចជាការផ្ញើសារមួយទៅដល់អ្នកនយោបាយរូបនោះ ដើម្បីឲ្យបានដឹងថា សាធារណជនមិនអាចទទួលយកបានទេ នូវកំហុសទាំងឡាយដែលពួកគេបានធ្វើនោះ។ ម្យ៉ាងទៀត ក៏អាចធ្វើឲ្យប្រជាពលរដ្ឋដទៃទៀត បានយល់ដឹងក្នុងការសម្រេចចិត្តជ្រើសរើស ឬក៏ផ្ដល់ទំនុកចិត្តទៅដល់អ្នកនយោបាយ ឬក្រុមណាមួយ ដែលពួកគេកំពុងតែស្ថិតនៅ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


