ព័ត៌មានជាតិ
អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅកូរ៉េ ៩៩% មិនបានចូលរួមបាតុកម្ម និងបន្តជឿជាក់រាជរដ្ឋាភិបាលលើបញ្ហាទឹកដី
អ្នកឃ្លាំមើលសង្គម និងនយោបាយ បានលើកឡើងស្រដៀងគ្នា បាតុកម្មដែលដឹកនាំដោយក្រុមប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូងដោយលោកស្រី មួរ សុហួរ រងការបរាជ័យ ព្រោះអ្នកចូលរួមមិនបាន១% ខណៈដែលពលរដ្ឋខ្មែរនៅកូរ៉េ ៩៩% បន្តជឿលើរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាទឹកដី។ លើសពីនេះ អ្នកឃ្លាំមើលកត់សម្គាល់ថា ការយកទឹកដីប្រទេសគេ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើឱ្យប៉ះពាល់មុខមាត់ពលរដ្ឋខ្មែរ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។

បើទោះបីជាក្រុមប្រឆាំង ព្យាយាមយកបញ្ហាកោះគុតធ្វើជានុយ ដើម្បីប្រមូលពលរដ្ឋខ្មែរចូលរួមធ្វើបាតុកម្ម ក៏ដោយ ក៏បាតុកម្មនោះមិនសូវមានអ្នកចូលរួមដែរ។ លោកស្រី មួរ សុខហួរ ដែលជាមេដឹកនាំបាតុកម្មនៅកូរ៉ខាងត្បូង បានប្រឹងប្រែងប្រកូកប្រកាសអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែបាតុកម្មដែលធ្វើឡើងនៅថ្ងៃអាទិត្យនេះ ជាក់ស្តែង ពុំសូវមានអ្នកចូលរួមនោះឡើយ។ ការដែលមិនមានអ្នកចូលរួមដោយសារ ពលករ និស្សិតខ្មែរ និងសហគមន៍ខ្មែរនៅទីនោះ មមារញឹកក្នុងការបំពេញការងារ និងរៀនសូត្រ និងបាត់បង់ទំនុកចិត្តលើក្រុមប្រឆាំង។

លោក សុំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោកអះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃ ជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។
បើតាមអ្នកតាមដានសង្គមរូបនេះដដែល៖«ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស ជាការបង្កការរំខានការបំពេញការងាររបស់ពលករ និងសិស្សនិស្សិត និងជាការធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ និងធ្វើឱ្យជាតិសាសន៍ដទៃមើលងាយជាតិសាសន៍ខ្មែរ»។

ដោយឡែក លោក អ៊ុន ដារ៉ា ដែលជាអ្នកតាមដានសង្គមនយោបាយនៅកម្ពុជា បានកត់សម្គាល់ពីមូលហេតុដែលក្រុមប្រឆាំងបរាជ័យជាបន្តបន្ទាប់លើការប្រមូលពលរដ្ឋធ្វើបាតុកម្ម គឺដោយសារពលរដ្ឋនៅកូរ៉េអស់ជំនឿព្រោះតែជាបាតុកម្មដែលប្រមូលលុយ និងគ្រាន់តែជាបាតុកម្មជំនួញនយោបាយដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិពិតប្រាកដ។
លោកបញ្ជាក់ថា៖«ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មដើម្បីតែប្រមូលលុយដើម្បីតែប្រយោជន៍ខ្លួន ហើយបលរដ្ឋក៏គេលែងជឿទៀតដែរ ព្រោះមិនដែលឃើញបានស្អីផង»។ លោកបានកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានបន្តភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ និងសម្តេចធិបតីទាំងការការពារបូរណភាពទឹកដីជាមួយប្រទេសជិតខាង និងការអភិវឌ្ឍដែលកម្ពុជាកំពុង។
ទន្ទឹមនឹងនេះ លោក សំ សឿន និង លោក អ៊ុន ដារ៉ា អ្នកតាមដានសង្គមនយោបាយ បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់ទិសទី និងនៅទឹកដីកូរ៉េខាងត្បូង សូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីអធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


