ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ឆ្នាំង នឹងយកបញ្ហាទំនាស់ដីធ្លី ជារឿងអាទិភាពមុនគេ សម្រាប់ដោះស្រាយជូនពលរដ្ឋ
ចាប់ពីដើមខែវិច្ឆិកាតទៅ អភិបាលខេត្តកំពង់ឆ្នាំង នឹងចាត់មន្ត្រីរបស់រដ្ឋបាលខេត្ត និងក្រុមការងារដែលទទួលបន្ទុកតាមឃុំនីមួយៗ ទូទាំងខេត្តកំពង់ឆ្នាំង ចុះទៅមូលដ្ឋានដើម្បីដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងថ្មី មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៧ ខែតុលានេះថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ ដែលទទួលបន្ទុកតាមឃុំនីមួយៗ នឹងចុះទៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ រួមទាំងបញ្ហាដីធ្លីផងដែរ។ ប្រសិនបើការដោះស្រាយនោះ ហួសពីសមត្ថភាព ឬក៏ដោះស្រាយមិនចេញ អាចបញ្ជូនមករដ្ឋបាលខេត្តដើម្បីដោះស្រាយបន្ត ព្រោះរដ្ឋបាលខេត្តមានគណៈកម្មការមួយ សម្រាប់ដោះស្រាយដែរ។

អភិបាលខេត្តកំពង់ឆ្នាំងថ្មី បានបញ្ជាក់ថា គោលបំណងនៃការធ្វើយ៉ាងដូច្នេះ គឺដើម្បីដោះស្រាយបញ្ហា ដែលកើតឡើងយូរឆ្នាំហើយ និងម្យ៉ាងទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ មកកាន់រដ្ឋបាលខេត្ត នៅពេលពួកគាត់ ត្រូវការរកអ្នកជួយដោះស្រាយបញ្ហាជូន។
លោក ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា «គោលបំណង យើងចង់ដោះរឿង កុំឲ្យរឿងខ្លះ វារយៈពេលយូរពេកណា៎ ហើយ ទី២ យើងចុះដោះហ្នឹង កុំឲ្យបងប្អូនប្រជាពលរដ្ឋ ពិបាកនឹងធ្វើដំណើរមកដល់ខេត្ត ដល់ស្រុក វាធ្វើឲ្យពួកគាត់ចាយពេលវេលាផង ចាយថវិកាផង ចឹងយើងឲ្យក្រុមការងារ ចុះទៅដល់មូលដ្ឋានម៉ង ដើម្បីដោះរឿងការងារ នៅក្នុងមូលដ្ឋានរបស់គាត់»។
លោក ស៊ុន សុវណ្ណារិទ្ធិ ដែលទើបត្រូវបានតែងតាំង ជាអភិបាលខេត្តកំពង់ឆ្នាំថ្មី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា គោលដៅសំខាន់ ដែលលោកដាក់ផែនការដោះស្រាយមុនគេនោះ គឺរឿងទំនាស់ដីធ្លី។ លោកថា នៅពេលដីធ្លីកាន់តែឡើងថ្លៃ នឹងធ្វើឲ្យមានទំនាស់កើតឡើង ហេតុដូច្នេះហើយ ទើបលោកដាក់ផែនការដោះស្រាយបញ្ហានេះមុនគេ ហើយបន្ទាប់មកដោះស្រាយបញ្ហាទំនាស់ផ្សេងៗ ទៀត ដូចជា ទំនាស់នៅក្នុងគ្រួសាររបស់ប្រជាពលរដ្ឋជាដើម។
ក្នុងនោះដែរ រដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងធ្វើការងារជាមួយដៃគូផ្សេងៗ ជាពិសេសធនាគារ ដោយមកដល់ពេលនេះមានធនាគារមួយ បានជួយដល់គម្រោងរបស់រដ្ឋបាលខេត្តចំនួន ២៥ម៉ឺនដុល្លារ ដើម្បីជួយសម្រួលប្រាក់កម្ចី ដល់កសិករចិញ្ចឹមជៀម និងពពែ។ គម្រោងនេះ មិនតម្រូវឲ្យកសិករ ដាក់ទ្រព្យបញ្ចំានោះទេ ហើយមន្ត្រីរដ្ឋបាលខេត្ត នឹងធ្វើការកិច្ចការនេះ ជាមួយកសិករតែម្ដង។
អភិបាលខេត្តកំពង់ឆ្នាំងថ្មី លោក ស៊ុន សុវណ្ណារិទ្ធិ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួននោះ សូមទៅចូលរួមក្នុងវេទិកាសាធារណៈ រៀបចំដោយរដ្ឋបាលខេត្ត ហើយនៅពេលនោះ នឹងមានទទួលពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋផងដែរ។ ប៉ុន្តែរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោះស្រាយតែរឿងណា ដែលនៅក្រៅសមត្ថកិច្ចរបស់តុលាការតែប៉ុណ្ណោះ បើនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ គឺរដ្ឋបាលខេត្តមិនដោះស្រាយឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


