ព័ត៌មានជាតិ
លោក ពេជ្រ កែវមុនី គោរពវិញ្ញាណក្ខន្ធ ព្រះសង្ឃមួយអង្គ ព្រះជន្ម ១០៨ព្រះវស្សា ដែលទទួលអនិច្ចធម្ម នៅថ្ងៃនេះ
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី៣០ ខែតុលានេះ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធព្រះសង្ឃ ព្រះជន្ម ១០៨ព្រះវស្សា ដែលគង់នៅវត្តចាក់អង្រែលើ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ពេជ្រ កែវមុនី បានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា លោកបានទទួលព័ត៌មាន ពីព្រះចៅអធិការវត្តចាក់អង្រែលើ ថា ព្រះសង្ឃព្រះនាម កែវ ប៊ុន ព្រះជន្ម ១០៨ព្រះវស្សា បានទទួលអនិច្ចធម្ម នៅវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី៣០ ខែតុលា ដោយជរាពាធ។ ពេលទទួលដំណឹងនេះភ្លាម លោកក៏បានរួសរាន់មកគោរពវិញ្ញាណក្ខន្ធ និងបានចូលរួមបច្ច័យចំនួន ២លានរៀល ក្នុងការរៀបចំពិធីបុណ្យព្រះសព។ ក្នុងនោះលោកអភិបាលខណ្ឌ បានចាត់តាំងលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ឲ្យចាត់ចែងក្នុងពិធីបុណ្យព្រះសព រហូតដល់បញ្ចប់។
លោក ពេជ្រ កែវមុនី បានបញ្ជាក់ទៀត ជារៀងរាល់សប្តាហ៍ លោកតែងតែឆ្លៀតពេលមកសាកសួរសុខទុក្ខ ដល់លោកតា ព្រមទាំងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ទៅប្រគេនដល់លោកតាមិនដែលខកខានឡើយ។ ក្នុងនោះដែរលោកតា ក៏ទទួលបានកុដិដ៏ថ្មីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រមាណជា ៣ខែមកហើយ គិតមកត្រឹមថ្ងៃនេះ។
លោក ពេជ្រ កែវមុនី ក៏បានសម្ដែងនូវក្តីសោកស្តាយ ពេលបាត់បង់ព្រះសង្ឃ ព្រះនាម កែវ ប៊ុន ដែលជាព្រះសង្ឃដ៏គួរឲ្យគោរព ដឹងគុណ ពីកូនចៅពុទ្ធបរិស័ទទាំងទីជិតទីឆ្ងាយ ពិសេសប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌមានជ័យ។
គួរបញ្ជាក់ថា តាមការរៀបរាប់ពីកូនក្មួយលោកតា គឺលោកតាបានបួស ជាព្រះសង្ឃ តាំងពីនៅវ័យក្មេងមកម្ល៉េះ។ លុះដល់របបខ្មែរក្រហម លោកតាត្រូវបានខ្មែរក្រហមបង្ខំឲ្យសឹក។ បន្ទប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ លោកតា កែវ ប៊ុន បានមកសាងផ្នួស ជាបន្តរហូតដល់ថ្ងៃ អនិច្ចធម្មនេះ៕
អត្ថបទ៖ នរា








-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៧ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ