Connect with us

ព័ត៌មានជាតិ

អគ្គស្នងការបញ្ជាឲ្យចាប់រថយន្ដស៊េរីទំនើប១គ្រឿង ដែលបំពាក់LOGO ប៉ូលិសចតនៅមុខអគារអូឡាំព្យា​

បានផុស

នៅ

រថយន្ដ Mercedes ស៊េរី​ទំនើប ១​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ន​.​ប 2-1449 មាន​ទាំង​ការបំពាក់​សា​រ៉ែ​ន និង​ដាក់ LOGO ប៉ូលិស ទៀតផង​នោះ​ ត្រូវ​កម្លាំង​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ​ចុះ​ស្ទូច​យកទៅ​រក្សាទុក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចរាចរ​ចុះ​ស្ទូច​រថយន្ត​១​គ្រឿង​នោះ​ដែល​ចតនៅមុខ​អគារ​អូ​ឡាំ​ព្យា ក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន បញ្ជាក់ប្រាប់​បណ្ដាញ​ព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​០១​ ខែវិច្ឆិកា​នេះ​ថា «​ក្រោយពី​ទទួលបាន​ព័ត៌មាន ខ្ញុំ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាប់​វិធានការ​តាមផ្លូវ​ច្បាប់​»៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម