ព័ត៌មានជាតិ
ស្នងការរងក្រុង ហាមមន្ត្រីយកឯកសារពលរដ្ឋមកទុកចោលជាថ្នូរនឹងការទទួលកម្រៃខុសច្បាប់
លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានជំរុញដល់នគរបាលខណ្ឌដូនពេញ ត្រូវពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស ដូចជាការផ្តល់ជូនសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ដោយមិនត្រូវយកឯកសារទាំងនេះមកទុកចោលជាថ្នូរនឹងការទទួលកម្រៃខុសច្បាប់ណានោះឡើយ ។
ការជំរុញនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកា កាលពីដើមសប្តាហ៍នេះ ដោយមានការចូលរួមពីលោកអធិការ លោកអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១សង្កាត់ នៃខណ្ឌដូនពេញ។

លោកឧត្តមសេនីយ៍ស្នងការរងបានណែនាំដល់នគរបាលខណ្ឌដូនពេញ ត្រូវយកចិត្តទុកដាក់ គោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិហើយក៏មិនត្រូវចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់ណាមួយឡើយ ។
ត្រូវពង្រឹងកិច្ចការងារអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋរស់នៅប្រកបមុខរបរមានសេចក្តីសុខ និងការផ្តល់ជំនឿទុកចិត្តមកលើកម្លាំងនគរបាលកាន់តែខ្លាំងឡើង។
លោកស្នងការរងបានជំរុញពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័សដូចជាការផ្តល់ជូនសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ដោយមិនត្រូវយកឯកសារទាំងនេះមកទុកចោលជាថ្នូរនឹងការទទួលកម្រៃខុសច្បាប់ណានោះឡើយ ។
ពង្រឹងការងារចុះល្បាតត្រួតពិនិត្យជាប្រចាំដោយមានការប្តូរវេនគ្នា និងប្រើប្រាស់កម្លាំងពួនស្ទាក់ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបទបបទល្មើសគ្រប់ប្រភេទឱ្យទាន់ពេលវេលា ការគ្រប់គ្រង់ និងថែទាំសម្ភារៈមធ្យោបាយ អង្គភាព និងធ្វើអនាម័យឱ្យបានស្អាតល្អជានិច្ច។

ជាមួយគ្នានេះដែរ ត្រូវពង្រឹងការងារការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់នៅគោលដៅចុះឈ្មោះបោះឆ្នោត និងទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការពង្រឹងត្រួតពិនិត្យនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១សង្កាត់ឱ្យបើកទ្វារ២៤ម៉ោង/២៤ម៉ោងដើម្បីរង់ចាំទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងការចេញដោះស្រាយការងារសន្តិសុខបើក្នុងករណីប្រជាពលរដ្ឋប្តឹងរាយការណ៍នៅពេលកើតឡើងបាតុភាពផ្សេងៗនៅក្នុងមូលដ្ឋាន ។
លោកស្នងការរងបានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ខណៈក្នុងខែតុលា បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន០៧លើក ក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន០៤លើក និងបទល្មើសមជ្ឈិមកើតឡើងចំនួន០៣លើក ប៉ុន្តែបទល្មើសទាំងអស់នេះត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ចេញប្រតិបត្តិបង្ក្រាបបានទាំង០៧លើកដោយចាប់ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០នាក់ បញ្ជូនអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


