ព័ត៌មានជាតិ
មន្ត្រីជំនាញ ក្រើនរំលឹកដល់ម្ចាស់យានយន្ដដែលខុសលក្ខណៈបច្ចេកទេស
មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកមណ្ឌលសីមា ចាប់ផ្តើមពញ្ញាក់ស្មារតីឡើងវិញដល់ម្ចាស់យានយន្តគ្រប់ប្រភេទដែលខុសលក្ខណៈបច្ចេកទេសនៅចំណុចគល់ស្ពានកោះកុងត្រើយខាងលិច។
ការហួសសុពលភាពពិនិត្យលក្ខណបច្ចេកទេសយានយន្ត គ្មានប័ណ្ណបើកបរ ការកែច្នៃយានយន្ត និងដឹកសំពីងសំពោង ទាំងនេះជាអ្វីដែលមន្ត្រីសមត្ថកិច្ចជំនាញផ្តើមដាស់ស្មារតីដល់អ្នកបើកបរយានបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពខ្លួនឯង និងអ្នកដ៏ទៃដែលអាស្រ័យការធ្វើដំណើរតាមដងផ្លូវនានា។

លោកស្រី កង ភីរម្យ ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការខេត្តកោះកុង ឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះថា ប្រតិបត្តិការពង្រឹងច្បាប់នេះ ក្រុមការងារខកខានយូរឆ្នាំមកហើយព្រោះតែកូវីដ១៩ ដោយអាស្រ័យស្ថានភាពប្រទេសធូរស្រាល ទើបផ្តើមដាស់តឿនដល់ម្ចាស់បើកររថយន្តទាំងឡាយចូលរួមអនុវត្តច្បាប់ឡើងវិញ ដើម្បីសុវត្ថិភាពក្នុងធ្វើដំណើរ ចៀសវាងសកម្មភាពបង្កគ្រោះថ្នាក់ណាមួយ។
លោកស្រី ភីរម្យ អះអាងថា ក្រុមការងាររកឃើញបញ្ហាជាច្រើនរបស់អ្នកបើកបរយានជំនិះគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ គល់ស្ពានកោះកុងត្រើយខាងលិច ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ពោលគឺរថយន្តតូចធំផុតសុពលភាពឆៀកបច្ចេកទេសយានយន្ត ខ្លះមានប័ណ្ណបើកបរក៏ប៉ុន្តែកាន់ក្បាលធំ គ្រាអាចកាន់ចង្កូតបានតែរថយន្តធុនតូចប៉ុណ្ណោះ។

ករណីម្ចាស់ហួសសុពលភាពឆៀក២ទៅ៣ខែ ត្រូវបានណែនាំអនុញ្ញាតបន្តការធ្វើដំណើរចរាចរណ៍ ខណៈខែក្រោយក្រុមហ៊ុនឆៀកចល័តនឹងមកផ្តល់សេវាដល់ខេត្ត រីឯអ្នកហួសច្រើនខែ រងការពិន័យជាធរមានតែម្តង។ ដូច្នេះបណ្តាម្ចាស់រថយន្តយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេសយានយន្តរបស់ខ្លួន។
មន្ត្រីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ការអនុវត្តពង្រឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន២សប្តាហ៍ដោយចន្លោះថ្ងៃអនុវត្តយោងតាមផែនការពិនិត្យបច្ចេកទេសយានយន្ត សម្រាប់ភូមិសាស្ត្រស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


