Connect with us

ព័ត៌មានជាតិ

តុលាការ សម្រេចឃុំខ្លួនក្រុម​ចោរឆក់រហស្សនាម អាម៉ាប់ សាមកុក តំណាងរូបត្រី

បានផុស

នៅ

ក្រុមរហស្សនាម អាម៉ាប់ សាមកុក តំណាងអោយ​រូប​ត្រី ជា​ក្រុម​ឆក់​យ៉ាងសកម្ម​ប្រចាំ​ខណ្ឌច្បារអំពៅ និង​ស្រុក​កៀនស្វាយ ត្រូវបាន​លោក ប្លុង វិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិការ ឆ្នាំ​២០២១ បានសម្រេច​ចេញ​ដីកាឃុំខ្លួនដាក់ពន្ធនាគារ​បណ្តោះអាសន្នពីបទ ” អំពើរ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត​អំពើ​ហិង្សា និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ” តាម​មាត្រា​៣៥៣ ,៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។ និង​មាត្រា​៤៥ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ដែល​ប្រព្រឹត្ត​នៅ​អំឡុង​ខែកញ្ញា ខែតុលា ខែកញ្ញា ឆ្នាំ​២០២១ នៅ​ខណ្ឌ​ច្បារអំពៅ និង​រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ក្នុងករនីនេះមានឈ្មោះ ទី​១​ឈ្មោះ​ ច្រឹ​ក ជី​វីន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។ ទី​២​ឈ្មោះ​ សួន បូ​លីន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ។ ទី​៣​ឈ្មោះ​ ជា ស្រីមុំ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​ត្រូវ​ចោទ​ទី​១​ឈ្មោះ​ អឿន សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​ល​អំពៅ រាជធានី​ភ្នំពេញ​។ ទី​២​ឈ្មោះ ​ប៊ុណ្ណា រដ្ឋា ហោ​ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាក​ដ មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ទី​៣​ឈ្មោះ​ ហ៊ុន វិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ សង្កាត់​ស្វាយ​រំលំ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។ ទី​៤​ឈ្មោះ​សេក រ៉ូ​នី ហៅ​ច​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ក្រាំងធ្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ទី​៥​ឈ្មោះ​រ៉េត រដ្ឋា ហៅ​រដ្ឋា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ទី​៦​ឈ្មោះ​ម៉ុ​ន សុ​បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ដើម​ចាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ទី​៧​ឈ្មោះ​ឈាង ឈៀវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ទី​៨​ឈ្មោះ​កឺ​ម ម៉ា​ណែ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្ដី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ទី​៩​ឈ្មោះ​ឡា​ច ស្រី​កុល ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស​ថ្កាត់​បឹងកក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​ទី​១០​ឈ្មោះ​ចាន់ ស្រី​ពី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ចង់​ព្តែ​ក សង្កាត់​ព្តែ​ក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​ទី​១១​ឈ្មោះ​ឃឹម សុវិជ្ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អណ្ដូង​មួយ សង្កាត់​កោះ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ទី​១២​ឈ្មោះ​វ៉ែន​ហេង រដ្ឋា ហៅ​ម៉ាប់ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ និងទី​១៣ ឈ្មោះ​សុខ ពៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ទី​១៤ ឈ្មោះ មាស វ​ឌ្ឍ​នា ហៅ នាថ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​១៥ ឈ្មោះ ធី ម៉ា ហៅឡា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។

នគរបាល​ស្រុក​កៀន ស្វាយ បានអោយដឹងថា ការឃាត់ខ្លួន​ក្រុម​ឆក់​នោះ​ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែវិច្ឆិការ ឆ្នាំ​២០២១ នៅ​ស្រុក​កៀនស្វាយ និង​ក្នុង​ផ្ទះសំណាក់ សីហៈ ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឆ្លើយ​សារភាពនៅ​ចំពោះមុខ​សមត្ថកិច្ច ពួកខ្លួនរួមជាមួយ​បក្ខពួក​ចំនួន​១៣​នាក់​ទៀត បានធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទដៃ​ពី​អ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចំនួន​ពីរលើក​។

លើក​ទី​១​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​បាន​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក់​IPHONE 7PLUS ពណ៌ ប្រាក់រៀល​ចំនួន​១៣០០០​រៀល​(​មួយ​ម៉ឺន​បី​ពាន់​រៀល​)​។ លើក​ទី​២ ក្នុង​ឃុំ​ដីឥដ្ឋ ស្រុ​កកៀនស្វាយ ខេត្ត​កណ្ដាល បាន​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក​VIVO ពណ៌​ខៀវ និង​កន្លងមក​ក្រុម​បក្ខពួក​របស់ខ្លួន​បានធ្វើ​សកម្មភាពឆក់​យ៉ាងសកម្ម ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រហូតដល់​ស្ពាន​អ្នក​លឿង និង​បណ្តោយ​ផ្លូវ​១១៦​អា ផ្លូវ​១១០ ជាច្រើនលើក​តែ​មិន​ចាំ​ថ្ងៃ ក្នុង​ខែកញ្ញា ខែតុលា ខែវិច្ឆិការ ឆ្នាំ​២០២១​។

បន្ទាប់ពី​ទទួលបាន​ចម្លើយ​សារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ​រួច​នៅវេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​១ ខែ​វិច្ឆិការ ឆ្នាំ​២០២១ នគរបាល​ស្រុក​កៀនស្វាយ ស​ហ​ការ​ជាមួយ​នគរបាល​ខណ្ឌ​ច្បារអំពៅ បន្ត​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣​នាក់ ស្រី​០២​នាក់ បន្ថែមទៀត​នៅផ្ទះ​សំណាក់​យីហោ សីហះ ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រួមទាំង​វត្ថុតាង ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ ឆក់​យ៉ាងសកម្ម​ពិតប្រាកដ​មែន៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម