ព័ត៌មានជាតិ
ថ្ងៃឈប់សម្រាកមានប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២១នៅសល់២១ថ្ងៃ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្មួលសម្រាប់ឆ្នាំ២០២១នៅសល់ចំនួន២១ថ្ងៃខណៈឆ្នាំ២០២០នេះមានចំនួន២២ថ្ងៃ។
យោងតាមប្រកាសស្តីពីការឈប់សម្រាកដែលមានប្រាក់ឈ្នួល សម្រាប់ឆ្នាំ២០២១របស់ក្រសួងការងារចុះថ្ងៃទី០៣ធ្នូនេះ បានឲ្យដឹងថា នៅឆ្នាំ២០២១ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ និយោជិត ឈប់សម្រាកបុណ្យរយៈពេល២១ថ្ងៃវិញដោយកាត់បន្ថយពិធីបុណ្យចូលឆ្នាំ១ថ្ងៃពី៤ថ្ងៃមកនៅ៣ថ្ងៃវិញ។
សម្រាប់បុណ្យដែលអនុញ្ញាតឲ្យឈប់សម្រាករួមមានថ្ងៃចូលឆ្នាំសកល១មករា ទិវាជ័យជម្នះ៧មករា ទិវានារីអន្តរជាតិ៨មីនា ទិវាពលកម្មអន្តរជាតិ១ឧសភា ពិធីបុណ្យពិសាខបូជា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ ទិវាប្រកាសរដ្ឋធម្មនុញ្ញទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថនរោត្តមសីហមុនីនិងពិធីបុណ្យឯករាជ្យជាតិដែលពិធីទាំងនេះត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកចំនួន ១ថ្ងៃៗដូចគ្នា។
រីឯពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិត្រូវបានកាត់បន្ថយឈប់សម្រាកពីចំនួន៤ថ្ងៃនៅឆ្នាំ២០២០មកនៅ៣ថ្ងៃវិញ ពិធីបុណ្យភ្ជុំបិណ្ឌនិងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឈប់សម្រាកចំនួន៣ថ្ងៃៗដដែល។

ការសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកនេះដោយសារបណ្តាឆ្នាំកន្លងទៅកម្ពុជាមានថ្ងៃឈប់សម្រាករហូតដល់ទៅ២៨ថ្ងៃច្រើនជាងបណ្តាប្រទេសនានាដែលបានធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មនិងមិនអាចប្រកួតប្រជែងផលិតផលនៅលើទីផ្សារអន្តរជាតិបានពេញលេញផងដែរ។
ពិធីបុណ្យដែលបានដកចេញពីប្រតិទិននោះរួមមានបុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទិវាសិទ្ធិមនុស្ស១០ធ្នូនិងកាត់ចេញពីព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ៣ថ្ងៃមកនៅមួយថ្ងៃវិញ។
ក្រសួងការងារបានបន្តទៀតថា ចំពោះរោងចក្រគ្រាសទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំនឹងមិនអាចបញ្ឈប់សកម្មភាពបានហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឲ្យខូចប្រយោជន៍ដល់សាធារណជនឬក៏ធ្វើឲ្យខូចដំណើរការរបស់រោងចក្រសហគ្រាសនោះម្ចាស់ឬនាយករោងចក្រសហគ្រាសត្រូវរៀបចំបែងចែកឲ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយដោយផ្លាស់ប្ដូរគ្នាក្នុងករណីមានការព្រមព្រមព្រៀងគ្នារវាងកម្មករនិយោជិតសម័យនិងនិយោជកឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រសហគ្រាស ឬ អនុសញ្ញារួមការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលដើមមួយផ្សេងទៀតដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រការនេះ។
ក្រសួងបានបញ្ជាក់ថា ម្ចាស់រោងចក្រសហគ្រាសត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកនៅក្នុងថ្ងៃបុណ្យនីមួយហើយរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារក្នុងកំឡុងពេលនៃការឈប់សម្រាកដោយផ្លាស់ប្ដូរគ្នានេះម្ចាស់ឬនាយករោងចក្រសហគ្រាសអាចប្រើប្រាស់កម្មករនិយោជិតផ្សេងមកជំនួសកម្មករនិយោជិតដែលបានឈប់សម្រាកបាន៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


